ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ​គាំទ្រ​ការ​ជំរុញ​របស់​បារាំង​ ដើម្បី​ផ្តល់​អាវុធ​បាញ់ បានចម្ងាយឆ្ងាយ ដល់​អ៊ុយក្រែន​

រូបភាព៖ Afp

បរទេស៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយថា អ្នកឧបត្ថម្ភលោកខាងលិច របស់ទីក្រុងគៀវ នឹងធ្វើការរួមគ្នាជាផ្នែកនៃ “សម្ព័ន្ធសមត្ថភាព” មួយផ្សេងទៀតដើម្បីផ្គត់ផ្គង់ ដល់កងកម្លាំងអ៊ុយក្រែនជាមួយនឹងប្រភេទអាវុធ រយៈចម្ងាយឆ្ងាយ ដែលមិនបានបញ្ជាក់ច្បាស់លាស់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ លោក មុក្រុង ប្រធានាធិបតីបារាំង និងនាយករដ្ឋមន្ត្រីប៉ូឡូញ Donald Tusk នៅទីក្រុង Berlin កាលពីថ្ងៃសុក្រ អធិការបតីអាល្លឺម៉ង់បាននិយាយថា ប្រទេសនានាបានយល់ព្រមពង្រីកការផលិតឧបករណ៍យោធាផ្ទាល់ខ្លួនរបស់ពួកគេ និង “ទិញអាវុធកាន់តែច្រើនសម្រាប់អ៊ុយក្រែននៅលើទីផ្សារពិភពលោកទាំងមូល” ។

លោក Scholz បានប្រាប់អ្នកកាសែតថា “យើងកំពុងបង្កើតសម្ព័ន្ធសមត្ថភាពថ្មីមួយសម្រាប់កាំភ្លើងធំ រ៉ុក្កែតរយៈចម្ងាយឆ្ងាយ” ។ មេដឹកនាំអាឡឺម៉ង់រូបនេះមិនបានផ្តល់ភាពជាក់លាក់ណាមួយឡើយ ហើយមិនបានសួរសំណួរអ្វីឡើយ ដូច្នេះវានៅតែមិនច្បាស់ថាតើគាត់ចង់សំដៅលើអ្វីថ្មី ឬសំដៅទៅលើគំនិតផ្តួចផ្តើម “រយៈពេលវែង” ដែលប្រកាសដោយ ម៉ាក្រុង កាលពីខែមុន ឬយ៉ាងណានោះទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top