ព័ត៌មានអន្តរជាតិ

ប្រេសិតពិសេសរុស្សី ៖ សហរដ្ឋអាមេរិក កំពុងគាំទ្រភេវរកម្ម ដែលប្រឆាំង នឹងរដ្ឋាភិបាលក្រុងមូស្គូ

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ឯកអគ្គរដ្ឋទូតរុស្សី ប្រចាំនៅអាមេរិក បានថ្កោលទោសទីក្រុងវ៉ាស៊ីនតោន ចំពោះការគាំទ្រយ៉ាងខ្លាំងក្លា ចំពោះសកម្មភាព អំពើភេរវកម្មប្រឆាំងទាំងឡាយ ដែលមានទំនោរប្រឆាំងទៅនឹងរដ្ឋាភិបាលទីក្រុងមូស្គូ។

លោក Anatoly Antonov បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកបាន ត្រៀមខ្លួនរួចជាស្រេច ដើម្បីលើកលែងទោស ដល់សកម្មភាពភេរវកម្មដោយ រដ្ឋរណប របស់ខ្លួនក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យខូចខាត ដល់ប្រទេសរុស្ស៊ីហើយអះអាងថា អាមេរិកក៏កំពុងព្យាយាមរំខាន ដល់ការបោះឆ្នោតនៅរុស្សីផងដែរ។

យើងបានដឹងមកហើយថាកន្លងមកទីក្រុងវ៉ាស៊ីនតោន គឺជាអ្នកផ្តល់ជំនួយផ្នែកយោធាដ៏ធំបំផុតរបស់អ៊ុយក្រែនរហូតមកដល់ពេលនេះ
ហើយក្នុងអំឡុងជម្លោះជាមួយទីក្រុងមូស្គូ ហើយកងកម្លាំងរបស់ទីក្រុងគៀវ បានប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ក្នុងការវាយប្រហារជាច្រើនលើកទៅលើ គោលដៅស៊ីវិលរបស់រុស្ស៊ី។

មីស៊ីលដូចចា HIMARS របស់អាមេរិក ត្រូវបានដាក់ពង្រាយ ក្នុងការវាយប្រហារលើតំបន់គ្រីមៀ ខណៈប្រភេទគ្រាប់រ៉ុក្កែតរបស់អាមេរិក ត្រូវបានគេប្រើប្រាស់នៅក្នុងការប៉ុនប៉ង វាយប្រហារលើស្ពានតភ្ជាប់ឧបទ្វីបទៅភាគខាងត្បូងនៃប្រទេសរុស្ស៊ីកាលពីដើមខែនេះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top