ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីប៉ាឡេស្ទីន ព្រមានប្រឆាំងនឹងប្រតិបត្តិការ យោធារបស់អ៊ីស្រាអែល នៅទីក្រុងរ៉ាហ្វា

Xinhua

រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីន បានព្រមាន ប្រឆាំងនឹងការសម្រេច ចិត្តរបស់រដ្ឋាភិបាលអ៊ីស្រាអែល ក្នុងប្រតិបត្តិការយោធា នៅក្នុងទីក្រុងរ៉ាហ្វា ដែលជាទីក្រុងមួយនៅភាគខាងត្បូង តំបន់ហ្គាហ្សា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានប៉ាឡេស្ទីន (WAFA) លោកប្រធានាធិបតី បានអំពាវនាវឱ្យមានអន្តរាគមន៍ ជាបន្ទាន់របស់សហគមន៍ អន្តរជាតិដើម្បីការពារ “ការឈ្លានពានដ៏គ្រោះថ្នាក់” ដែលធ្វើឱ្យការឈឺចាប់ របស់ប្រជាជន នៅតំបន់ហ្គាហ្សាកាន់តែធ្ងន់ធ្ងរ។

លោកប្រធានាធិបតី បានអះអាងជាថ្មី នូវការបដិសេធរបស់ខ្លួន ចំពោះ “ការភៀសខ្លួន” ហើយបានសង្កត់ធ្ងន់លើភាព ចាំបាច់នៃការបញ្ឈប់សង្គ្រាមដែលកំពុងបន្ត និងការដកកងទ័ពអ៊ីស្រាអែល ចេញពីតំបន់ ហ្គាហ្សាស្ទ្រីប ដោយតម្រូវឱ្យអ៊ីស្រាអែល អនុវត្តដំណោះស្រាយអន្តរជាតិ ។

នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃសុក្របានអនុម័តផែនការ សម្រាប់ប្រតិបត្តិការ យោធានៅទីក្រុងរ៉ាហ្វា នេះបើយោងតាមសេចក្តីថ្លែងការណ៍ ពីការិយាល័យរបស់លោក។

កន្លងមក លោក ណេតាន់យ៉ាហ៊ូ ធ្លាប់បានស្នើឱ្យ កងទ័ពរៀបចំផែនការពីរ សម្រាប់ប្រតិបត្តិការយោធានៅទីក្រុងរ៉ាហ្វា រួមទាំងការជម្លៀសជនស៊ីវិល និងការតាមប្រមាញ់ ក្រុមហាម៉ាសជាដើម ៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top