ព័ត៌មានអន្តរជាតិ

យន្តហោះដ្រូនរបស់អ៊ុយក្រែន វាយប្រហាររោងចក្រ ចម្រាញ់ប្រេងចំនួនពីរ ក្នុងប្រទេសរុស្ស៊ី

VOA

មូស្គូ៖ យន្តហោះដ្រូនរបស់អ៊ុយក្រែន បានវាយប្រហារទៅលើរោងចក្រ ចម្រាញ់ប្រេង Syzran ក្នុងតំបន់ Samara របស់ប្រទេសរុស្ស៊ី នៅថ្ងៃសៅរ៍នេះ ហើយការប៉ុនប៉ងវាយប្រហារលើ រោងចក្រចម្រាញ់ប្រេង Novokuibyshevsk ក៏ត្រូវបានកត់ត្រាផងដែរ។

លោក Dmitry Azarov អភិបាល តំបន់បានឲ្យដឹងថា ទីតាំងផលិតផលប្រេងមួយត្រូវ បានឆាបឆេះនៅក្នុងរោងចក្រចម្រាញ់ប្រេង Syzran ជាលទ្ធផល នៃការវាយប្រហារ ដោយបន្ថែមថាទិន្នន័យបឋមបង្ហាញថា មិនមានអ្នកស្លាប់ និងរបួសនោះទេ។

លោកក៏បានឲ្យដឹងផងដែរថា ការប៉ុនប៉ងវាយប្រហារ ទៅលើរោងចក្រចម្រាញ់ប្រេង Novokuibyshevsk ត្រូវបានបញ្ឈប់ ដោយមិនមានការរាយការណ៍ ពីមនុស្សស្លាប់នោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ ។

អគ្គីភ័យនៅរោងចក្រចម្រាញ់ប្រេង Syzran បានគ្របដណ្តប់លើផ្ទៃដីប្រមាណ ៥០០ ម៉ែត្រការ៉េ ខណៈដែលឧប្បត្តិហេតុនៅ Novokuibyshevsk បណ្តាលឱ្យមានអគ្គីភ័យតិចតួច៕

To Top