ព័ត៌មានអន្តរជាតិ

បទវិភាគ​ ៖ ការធ្វើសង្គ្រាម ពន្ធគយ មិនអំណោយផល ដល់ប្រទេសចិន មិនអំណោយផល ដល់សហរដ្ឋអាមេរិក ហើយក៏មិនអំណោយ ផលដល់ពិភពលោកដែរ

លោកត្រាំ អតីតប្រធានាធិបតីអាមេរិក បានថ្លែង នៅពេលផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន នៃវេបសាយប៉ុស្តិ៍ព័ត៌មាន និងពាណិជ្ជកម្ម របស់អ្នកប្រើប្រាស់អាមេរិក(CNBC)នាពេលថ្មីៗកន្លងទៅនេះថា ប្រសិនបើលោក ជាប់ឆ្នោតជាប្រធានាធិបតីម្តងទៀត នោះ លោកមានផែនការតម្លើង ពន្ធគយ៦០ ភាគរយ លើផលិតផលទំនិញ របស់ចិនទាំងអស់ ហើយលោកមិនខ្វល់ពីការដែលភាគីចិន ប្រហែលនឹងចាត់វិធានការ តបតវិញដោយ តម្លើងពន្ធគយលើទំនិញអាមេរិកនោះទេ ។ ពាក្យសម្តីបែបនេះ នាំឱ្យមជ្ឈដ្ឋានខាងក្រៅ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ទាក់ទិននឹងករណីនេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការ បរទេសចិនបានឆ្លើយតបថា ធាតុពិត នៃទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិកគឺផ្តល់ផលប្រយោជន៍ គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ការធ្វើសង្គ្រាមពន្ធគយនិង ពាណិជ្ជកម្មគឺមិនអំណោយផលដល់ប្រទេសចិន មិនអំណោយផលដល់ សហរដ្ឋអាមេរិក ហើយក៏មិនអំណោយផល ដល់ពិភពលោកផងដែរ ។

ក្នុងអាណត្តិកាលមុន របស់លោកត្រាំ (ពីឆ្នាំ២០១៧ដល់ឆ្នាំ២០២១) លោកបានអនុវត្តគោល នយោបាយ ពន្ធគយច្រើនបែបយ៉ាងចំពោះភាគី ជាច្រើនដូចជាចិន ម៉ិកស៊ិកនិងសហភាពអឺរ៉ុបជាដើម ជាពិសេសគឺប្រមូលយកពន្ធគយចំនួន ២៥ភាគរយ លើផលិតផលអាលុយមីញ៉ូមនិងដែក ។ ទោះបីជាបន្ទាប់ពីលោក Joe Biden ប្រធានាធិបតីអាមេរិកឡើង កាន់មុខតំណែង ក៏បានបន្តអនុវត្តក្នុងកម្រិតយ៉ាងខ្លាំង នូវគោលនយោបាយពន្ធគយ របស់រដ្ឋាភិបាលលោកត្រាំដែលសំដៅចំពោះចិនដែរ ។
ពេលផ្តល់បទសម្ភាសន៍ជាមួយ ទូរទស្សន៍ប៉ុស្តិ៍ព័ត៌មាននិងពាណិជ្ជកម្ម របស់អ្នកប្រើប្រាស់អាមេរិក(CNBC) លោកត្រាំក៏បានលើកឡើង ជាពិសេសពីអាជីវកម្មរថយន្តរបស់ចិន ដោយអះអាងថា នេះហើយក៏ជាគោលដៅ នៃការអនុវត្តគោលនយោបាយពន្ធគយរបស់លោកនៅពេលអនាគតដែរ ។
អំពីពាក្យសម្តីរបស់លោកត្រាំ មានអ្នកប្រើប្រាស់បណ្តាញ អ៊ីនធើណេតបានត្អូញត្អែរ លើបណ្តាញទំនាក់ទំនងសង្គមថា “ប្រការនេះនឹងជាគ្រោះមហន្តរាយ មួយលើក ពីព្រោះកាលពីមុននេះក៏ជាគោលនយោបាយបរាជ័យមួយដែរ ហេតុអ្វីបាន ជាលោកយល់ឃើញថា ឥឡូវនេះគឺជាដំណោះស្រាយល្អហ្នឹង?” នៅមានអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតទៀតបញ្ចេញមតិថា “លោកនៅមិនទាន់ដឹងច្បាស់ថា តើអ្នកណាកំពុងបង់តម្លៃសម្រាប់ពន្ធគយទេ គឺសហរដ្ឋអាមេរិកហ្នឹងឯង ! ”

នៅឆ្នាំ២០២៣ តាមការផ្សាយដំណឹងនៃវេបសាយ Fox News របស់អាមេរិកឱ្យដឹងថា លោកត្រាំនិងក្រុមឃោសនា រកសំឡេងក្នុងការបោះឆ្នោត ប្រធានាធិបតី ឆ្នាំ២០២៤របស់លោកក៏ធ្លាប់ដាក់ចេញអ្វីដែលហៅថា គោលនយោបាយពាណិជ្ជកម្មស្តីពី “សហរដ្ឋអាមេរិកជាអាទិភាព” ដោយប្រកាសថា “ប្រមូលពន្ធគយ ចំពោះប្រទេសចិន ដើម្បីកសាងសហរដ្ឋអាមេរិក” ។ ចំណុចសំខាន់ នៃគោលនយោបាយនេះ គឺផ្តល់រង្វាន់ដល់ “ទំនិញដែលផលិត ដោយអាមេរិក” ព្រមពេលជាមួយគ្នានេះ ក៏ប្រមូលពន្ធគយចំពោះទំនិញដែលនាំចូលពីប្រទេសចិនដែរ ។ ប៉ុន្តែសុន្ទរកថានេះត្រូវគេទាត់ចោលភ្លាមៗ ។ វេបសាយព័ត៌មានអាមេរិក Raw Story បានផ្សាយដំណឹងឱ្យដឹងថា លោកត្រាំបាននិយាយភូតកុហកម្តងទៀត ពីព្រោះពន្ធគយទាំងនេះគឺ បង់ដោយពាណិជ្ជករនាំចូល របស់អាមេរិក តែមិនមែនប្រទេសចិនទេ ព្រមទាំងបានធ្វើឱ្យអ្នកប្រើប្រាស់ អាមេរិករងការខាតបង់ផងដែរ ។

ចាប់ពីការបោះឆ្នោត បឋម នៃបក្សទាំងពីរ ដើម្បីជ្រើសរើសប្រធានាធិបតី អាមេរិកឆ្នាំនេះមក ពេលប្រព័ន្ធសារព័ត៌មានសួរ អំពីជម្រើសបោះឆ្នោត របស់អ្នកបោះឆ្នោត មួយចំនួន ពួកគេតែងតែលើកឡើង ដល់បញ្ហាអត្តចរិតរបស់លោកត្រាំ ។ ក្នុងចំណោមអ្នកបោះឆ្នោតដែលប្រឆាំងនឹងលោកត្រាំ មនុស្សមួយចំនួនយល់ឃើញថា “ឆ្កួតពេកនិងអាត្មានិយម” ហើយមិនពេញចិត្តនឹងគោលនយោបាយអំពីជនអន្តោប្រវេសន៍របស់គាត់ ។
ប៉ុន្មានឆ្នាំកន្លងទៅនេះ ទំនាក់ទំនងរវាងចិន និងអាមេរិកមាន ភាពអាប់អួរ ពោលគឺចាប់ផ្តើមពីលោកត្រាំកាន់ អាកប្បកិរិយារឹងចចេស ចំពោះប្រទេសចិននិងបំផុស “សង្គ្រាមពាណិជ្ជកម្ម”ជាដើមបន្ទាប់ពីលោកឡើងកាន់មុខតំណែងកាលពីឆ្នាំ២០១៧ ។ ពេលថ្មីៗកន្លងទៅនេះ លោក Wang Yi សមាជិកការិយាល័យ នយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានលើកឡើងថា ទំនាក់ទំនងរវាង ចិននិងអាមេរិក គឺពាក់ព័ន្ធដល់សុខសុភមង្គលរបស់ប្រជាជន នៃប្រទេសទាំងពីរ ហើយក៏ពាក់ព័ន្ធដល់អនាគត នៃមនុស្សជាតិនិងពិភពលោកដែរ ។
បញ្ហាប្រឈមរបស់សហរដ្ឋអាមេរិក គឺស្ថិតនៅលើខ្លួនឯង មិនមែនស្ថិតនៅលើប្រទេសចិនឡើយ។ ប្រសិនបើគ្រាន់តែចង់ដាក់សម្ពាធ ទៅលើប្រទេសចិន នោះ ចុងក្រោយមុខជានឹងធ្វើឱ្យប៉ះពាល់ដល់ខ្លួនឯងជាមិនខាន ។ ប្រសិនបើសហរដ្ឋអាមេរិកគ្រាន់តែចង់ឱ្យខ្លួនឯងរក្សាតែវិបុល ភាពប៉ុណ្ណោះ តែមិនអនុញ្ញាត ឱ្យប្រទេសដទៃទៀត ទទួលការអភិវឌ្ឍ ជាប្រក្រតី នោះ សច្ចធម៌អន្តរជាតិនៅឯណា? ប្រសិនបើសហរដ្ឋអាមេរិក ទទូចផ្តាច់មុខ ដណ្ដើមយកទីខ្ពស់នៃខ្សែ សង្វាក់តម្លៃ ចង់ឱ្យប្រទេសចិនស្ថិតក្នុងទីទាប នោះការប្រកួតប្រជែងដោយយុត្តិធម៌នៅឯណា?
បច្ចុប្បន្ននេះ និម្មាបនកម្ម ពិភពលោកកំពុង ប្រែប្រួលយ៉ាងស៊ីជម្រៅ សង្គមមនុស្សជាតិបានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ។
ចិននិងអាមេរិកពួតដៃគ្នារីក ចម្រើនទៅមុខ ជាមួយគ្នាវាអាចសម្រេចបាននូវរឿងធំៗជាច្រើនដែលមានអំណោយផលដល់ប្រទេសទាំងពីរនិងពិភពលោក ។ រំពឹងថា ភាគីអាមេរិក អាចប្រើ ក្រសែចក្ខុប្រកប ដោយសត្យានុម័ត និងវិចារណញ្ញាណ ចំពោះការអភិវឌ្ឍរបស់ចិន ធ្វើកិច្ចសន្ទនានិង ការប្រាស្រ័យ ទាក់ទងយ៉ាង សកម្មនិងប្រាកដប្រជា ដើម្បីរួមជាមួយភាគីចិនជំរុញ ឱ្យទំនាក់ទំនងរវាងចិន និងអាមេរិកដើរតាមផ្លូវអភិវឌ្ឍន៍ ប្រកបដោយស្ថិរភាព ភាពល្អបរិសុទ្ធនិងនិរន្តរភាព ៕

To Top