បរទេស ៖ យោងតាមការចេញផ្សាយ ដោយកាសែត The Bloomberg បានឲ្យដឹងថា ក្រសួងការពារជាតិ សហរដ្ឋអាមេរិក បានស្នើឱ្យសភា របស់ប្រទេសនេះបែងចែក យ៉ាងហោចណាស់ ៦,៥ ពាន់លានដុល្លារ ដើម្បីបំពេញបន្ថែមនូវអាវុធរបស់ខ្លួន ដែលត្រូវបានបាត់បង់បន្ទាប់ពីការចែកចាយ អាវុធឥតឈប់ឈររយៈពេល ពីរឆ្នាំទៅកាន់ប្រទេសអ៊ុយក្រែន ។
មន្ទីរបញ្ចកោណបានជូនដំណឹង ដល់សភាថាចំណាយលើ ទីភ្នាក់ងារនេះបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា ការបំពេញបន្ថែមគឺជាអាទិភាពខ្ពស់ នៅក្នុងសំណើដែលខ្លួន បានដាក់កាលពីខែមុននេះ ។
បញ្ជីទិញទំនិញត្រូវបានគេរាយការណ៍ថា រួមមានអាវុធ គ្រាប់រំសេវ និងសមាសធាតុសំខាន់ៗជាច្រើនសម្រាប់ការផលិតគ្រាប់ផ្លោង 155mm មីស៊ីលប្រឆាំងរ៉ាដា HARM ឧបករណ៍ស្ទាក់ចាប់ Patriot គ្រាប់រ៉ុក្កែត GMLRS និង TOWs ប្រឆាំងរថក្រោះជាដើមផង។
ខណៈដែលមន្ទីរបញ្ចកោណ បានប៉ាន់ប្រមាណតម្លៃ នៃតម្រូវការបំពេញបន្ថែមភ្លាមៗ របស់ខ្លួននៅ ៦,៥ពាន់លានដុល្លារ របាយការណ៍ប្រព័ន្ធ ផ្សព្វផ្សាយអាមេរិក ជាច្រើនបានស្នើកាលពីដើមសប្តាហ៍នេះថាឱនភាពសរុបអាច មានយ៉ាងហោចណាស់២០០ពាន់លានដុល្លារឯណោះ៕
ប្រែសម្រួល៖ស៊ុនលី