បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលតាលីបង់អាហ្វហ្គានីស្ថានបាន ចោទប៉ាគីស្ថានថាបានសម្លាប់ជនស៊ីវិល ៨នាក់ក្នុងការវាយប្រហារ តាមអាកាសមួយកាលពីថ្ងៃចន្ទ។
ក្រុមរដ្ឋាភិបាលអ៊ីស្លាមក៏បាន ធ្វើការឆ្លើយតបដោយការបើកការបាញ់ប្រហារ លើគោលដៅនៃកងកម្លាំងប៉ាគីស្ថាន ដោយបានធ្វើឲ្យមនុស្សប្រាំពីរនាក់រងរបួសផងដែរ។
អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះប៉ាគីស្ថាន
បានទម្លាក់គ្រាប់បែកលើផ្ទះ របស់ជនស៊ីវិលនៅព្រឹកព្រលឹមថ្ងៃច័ន្ទ។
លោក Mujahid បាននិយាយទៀតថា ការទម្លាក់គ្រាប់បែកបានសម្លាប់មនុស្ស៨ នាក់នៅក្នុងខេត្ត Paktika និង Khost ដែល
ខេត្តទាំងពីរនេះមានព្រំប្រទល់ ជាប់ប្រទេសប៉ាគីស្ថាន។
ទោះបីជាយ៉ាងណាក្តីក្រសួងការបរទេសប៉ាគីស្ថាន មិនបានអត្ថាធិប្បាយលើករណី ជនស៊ីវិលដែលត្រូវបានចោទប្រកាន់នោះទេ ប៉ុន្តែបាននិយាយថា កងទ័ពអាកាសប៉ាគីស្ថានបានបើក ប្រតិបត្តិការប្រឆាំងភេរវករ ដែលមានមូលដ្ឋានលើការស៊ើបការណ៍ ប្រឆាំងនឹងក្រុមភេរវករ ដែលឧបត្ថម្ភដោយតាលីបង់ ដែលកំពុងប្រតិបត្តិការនៅក្នុងខេត្តទាំងពីរ ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
