វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន នឹងធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. សម្រាប់កិច្ចប្រជុំកំពូលត្រីភាគីនៅថ្ងៃទី១១ ខែមេសា។
កិច្ចប្រជុំកំពូល ៣ផ្លូវលើកដំបូងរបស់ប្រទេស នឹងប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោន មួយថ្ងៃបន្ទាប់ពីកិច្ចប្រជុំរបស់លោក បៃដិន ជាមួយលោក គីស៊ីដា ដែលនឹងចូលរួមពិធីជប់លៀងថ្នាក់រដ្ឋ ក្នុងកិត្តិយសរបស់លោក ដែលធ្វើជាម្ចាស់ផ្ទះដោយ ប្រធានាធិបតីសហរដ្ឋអាមេរិក។
អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បានឲ្យដឹងថា មេដឹកនាំទាំងបីនឹង “ជំរុញភាពជាដៃគូត្រីភាគី ដែលបង្កើតឡើងនៅលើទំនាក់ទំនង ជាប្រវត្តិសាស្ត្រដ៏ស៊ីជម្រៅនៃទំនាក់ទំនងមិត្តភាព ទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំ និងការរីកលូតលាស់ ការប្តេជ្ញាចិត្តប្រកបដោយមោទនភាព និងម៉ឺងម៉ាត់ ចំពោះតម្លៃលទ្ធិប្រជាធិបតេយ្យរួមគ្នា និងចក្ខុវិស័យរួមសម្រាប់សេរីភាព និងបើកចំហ។ ឥណ្ឌូ-ប៉ាស៊ីហ្វិក”។
ដោយកត់សម្គាល់ថា កិច្ចប្រជុំកំពូលនេះនឹងផ្តល់ឱកាស ដ៏ល្អសម្រាប់លោក ដើម្បីបញ្ជាក់ឡើងវិញនូវ “សម្ព័ន្ធភាពដែកថែប” របស់សហរដ្ឋអាមេរិកជាមួយប្រទេសជប៉ុន និងហ្វីលីពីន លោកស្រីបានឲ្យដឹងថា បញ្ហាដែលត្រូវពិភាក្សានឹងរួមមានសន្តិសុខក្នុងតំបន់ និងលើសពីនេះ បច្ចេកវិទ្យាដែលកំពុងរីកចម្រើន ខ្សែសង្វាក់ផ្គត់ផ្គង់ និងកិច្ចសហប្រតិបត្តិការអាកាសធាតុ ៕
ប្រែសម្រួល ឈូក បូរ៉ា