បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រទេសបារាំងកំពុងរៀបចំកងកម្លាំង របស់ខ្លួនសម្រាប់ដាក់ពង្រាយទៅកាន់ប្រទេសអ៊ុយក្រែន នេះបើតាមការអះអាង របស់ប្រធានសេវាចារកម្ម បរទេស (SVR) របស់រុស្ស៊ីលោក Sergey Naryshkinនៅ ក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃអង្គារ។
លោកបាននិយាយថា រដ្ឋាភិបាលទីក្រុងប៉ារីស ត្រូវបានគេចោទថាចង់បញ្ជូន ទាហានដល់ទៅ ២០០០ នាក់ទៅប្រទេសអ៊ុយក្រែនដោយ កន្លងមកប្រធានាធិបតីបារាំង លោក Emmanuel Macron ធ្លាប់បាននិយាយហើោយថា លោក មិនអាចដក លទ្ធភាព នៃទាហានលោកខាងលិច ដែលត្រូវបានបញ្ជូនទៅជួយក្រុងគៀវ ក្នុងការប្រយុទ្ធជាមួយទីក្រុងមូស្គូ ដោយដាក់ឈ្មោះរុស្ស៊ីជា សត្រូវបាននោះទេ ខណៈដែលបដិសេធ ទីក្រុងប៉ារីស កំពុងធ្វើសង្រ្គាមប្រឆាំងនឹងរុស្សីទៅវិញ។
ទោះជាយ់ាងណាក្តីយោធារុស្ស៊ី និងមន្ត្រីកំពូលបានចង្អុលម្ដងហើយម្ដងទៀត អំពីវត្តមានទាហានស៊ីឈ្នួលបារាំងដែលកំពុង
ប្រយុទ្ធដើម្បីក្រុងគៀវនៅលើដីអ៊ុយក្រែនហើយកាលពីពាក់កណ្តាលខែមករា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ជនបរទេស ប្រមាណជាជាង៦០នាក់ ដែលភាគច្រើន ជាជនជាតិបារាំង ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដ៏ជាក់លាក់ខ្ពស់ប្រឆាំងនឹង ចំណុចប្រមូលផ្តុំបណ្តោះអាសន្ន នៃអ្នកប្រយុទ្ធបរទេស ។
គួរឲ្យដឹងដែរថានៅក្នុងសេចក្តីថ្លែង ការណ៍កាលពីថ្ងៃអង្គារ ប្រធាន SVR បាននិយាយថា កងកម្លាំងប្រដាប់អាវុធបារាំង មានការព្រួយបារម្ភ កាន់តែខ្លាំង អំពីការកើនឡើង នៃចំនួនជនជាតិបារាំង ដែលបានស្លាប់នៅក្នុងប្រទេសអ៊ុយក្រែន៕
ប្រែសម្រួល៖ស៊ុនលី