ព័ត៌មានអន្តរជាតិ

សមាជិកសភារុស្សី ៖ បើសង្គ្រាមលោកផ្ទុះឡើង ស្មាតហ្វូនទាំងអស់ នៅរុស្សីនឹងបិទ ដំណើរការទាំងអស់

RT News

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT លោក Anton Gorelkin អនុប្រធាន គណៈកម្មាធិការគោល
នយោបាយព័ត៌មានរបស់រដ្ឋ Duma របស់រុស្ស៊ីបានព្រមាននៅក្នុងបទ សម្ភាសន៍មួយ ដែលបានបង្ហោះលើបណ្តាញ
YouTube Telega Reality ស្មាតហ្វូនលោកខាងលិច អាចឈប់ដំណើរ ការនៅក្នុងប្រទេសរុស្ស៊ី ប្រសិន
បើជម្លោះអ៊ុយក្រែនក្លាយ ជាសង្រ្គាមពិភពលោក។

យោងទៅតាមសមាជិកសភារូបនេះ ដដែលបាននិយាយថា៖ ប្រសិនបើជម្លោះ អាចប្រែទៅជាដំណាក់កាលមួយផ្សេងទៀតមនុស្សគ្រប់គ្នានឹងជួបបញ្ហា រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យាផងដែរ ។ ខ្ញុំកំពុងនិយាយអំពីអ្វីមួយដែលអ្នក ជំនាញខ្លះហៅថាជាសង្គ្រាមលោកលើកទី៣ដែល នៅក្នុងសេណារីយ៉ូនេះ ខ្ញុំរំពឹងយ៉ាងពេញទំហឹងថា Apple នឹងបិទ iPhone ទាំងអស់នៅក្នុងប្រតេសរុស្ស៊ី ហើយ Google នឹងបិទទូរស័ព្ទ Android ដែលមិន jailbreak។

លោកបានព្រមានថា ក្នុងករណីបែបនេះ អាជ្ញាធររុស្ស៊ី និងអ្នកជំនាញបច្ចេកវិទ្យា អាចសងសឹកជាមួយនឹងសកម្មភាពស្រដៀងគ្នានេះទាក់ទងនឹងក្រុមហ៊ុនបច្ចេកវិទ្យាលោកខាងលិច ទោះបីជាលោកមិន បានបញ្ជាក់ថាតើសកម្មភាពទាំងនេះអាចជាអ្វីក៏ដោយ ។

Gorelkin ក៏បានសារភាពថា បច្ចុប្បន្នរុស្ស៊ីមិនមានជម្រើសជំនួស ស្មាតហ្វូនលោកខាងលិច ឬកម្មវិធីដែលពួកគេប្រើនោះទេប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកបានព្យាករណ៍ថា អ្វីៗអាចនឹងផ្លាស់ប្តូរក្នុងរយៈពេល៥ទៅ១០ឆ្នាំ ដោយសារតែវិស័យ IT របស់រុស្ស៊ី កំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសចាប់ តាំងពីការចាកចេញពីក្រុមហ៊ុន បរទេសមួយចំនួនពី
ទីផ្សាររបស់ប្រទេស ៕

ប្រែសម្រួល៖ស៊ុនលី

To Top