ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ ការរស់រានមានជីវិតរបស់ អ៊ុយក្រែនស្ថិតក្នុងគ្រោះថ្នាក់ ហើយសន្តិសុខរបស់អាមេរិក គឺស្ថិតក្នុងហានិភ័យ

AFP

បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយនៅថ្ងៃអង្គារថា ការរស់រានមានជីវិតរបស់ អ៊ុយក្រែនអាចជាប់គាំង លុះត្រាតែលោកខាងលិច បញ្ជូនជំនួយយោធាបន្ថែមទៀត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានមន្ទីរប៉ង់តាហ្គោនបានស្ថិតនៅ ក្នុងប្រទេសអាល្លឺម៉ង់សម្រាប់កិច្ចប្រជុំ នៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន នៅឯមូលដ្ឋានទ័ពអាកាស Ramstein ក្នុងដំណើរទៅក្រៅប្រទេសជាលើកដំបូង របស់លោកចាប់តាំងពីលោក ចូលមន្ទីរពេទ្យក្នុងខែមករា។

លោក Austin បាននិយាយនៅក្នុង សន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថា “ថ្ងៃនេះ ការរស់រានមានជីវិតរបស់ អ៊ុយក្រែនស្ថិតក្នុងគ្រោះថ្នាក់ ហើយសន្តិសុខរបស់អាមេរិក គឺស្ថិតក្នុងហានិភ័យ” ។

លោកបានបន្ថែមថា ការរក្សាអាវុធ បរិក្ខារ និងគ្រាប់រំសេវដែលហូរចេញ គឺជាបញ្ហានៃការរស់រានមានជីវិត និងអធិបតេយ្យភាពសម្រាប់អ៊ុយក្រែន និងជាបញ្ហាកិត្តិយស និងសន្តិសុខសម្រាប់អាមេរិក។ លោកមិនបាននិយាយថា តើអាមេរិកមានបំណងជួយអ៊ុយក្រែន ដោយរបៀបណាដោយគ្មាន ការផ្តល់ថវិកាបន្ថែមនោះទេ។ សេចក្តីព្រាងច្បាប់ដែលនឹងផ្តល់ជំនួយជាង ៦០ពាន់លានដុល្លារ ដល់ទីក្រុងគៀវ នៅតែជាប់គាំងនៅក្នុងសភា តំណាងសហរដ្ឋអាមេរិក ៕

ប្រែសម្រួលៈ ណៃ តុលា

To Top