ព័ត៌មានអន្តរជាតិ

មូលដ្ឋានទ័ពអាកាសអឺរ៉ុប ដ៏ធំបំផុត របស់អង្គការណាតូ ត្រូវបានសាងសង់នៅក្បែរអ៊ុយក្រែន

AFP

បរទេស៖ ប្រទេស រ៉ូម៉ានី បានចាប់ផ្តើមការងារលើការកសាងមូលដ្ឋានទ័ពអាកាសឡើងវិញ ដែលនឹងក្លាយជាកន្លែងធំជាងគេរបស់អង្គការណាតូនៅអឺរ៉ុប ។ នេះបើយោងតាមគេហទំព័រ Euronews ។ មូលដ្ឋានទ័ពនេះមានទីតាំងនៅជិតទីក្រុង Constanta នៅលើសមុទ្រខ្មៅប្រហែល ១៣០ គីឡូម៉ែត្រពីព្រំដែនជាមួយអ៊ុយក្រែន ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា នៅពេលដែលការពង្រីក មូលដ្ឋានទ័ពអាកាស Mihail Kogalniceanu រ៉ូម៉ានី ទី ៥៧ ត្រូវបានបញ្ចប់ មូលដ្ឋាននេះនឹងអាចធ្វើជាម្ចាស់ផ្ទះជាអចិន្ត្រៃយ៍ នៃទាហានណាតូ ប្រហែល ១០.០០០ នាក់ និងសមាជិកគ្រួសាររបស់ពួកគេ ។

Euronews បានផ្សាយថា “នៅក្នុងបរិបទ ភូមិសាស្ត្រនយោបាយថ្មី ជាមួយនឹងសង្រ្គាមនៅតាមព្រំដែន ការអភិវឌ្ឍន៍នៃមូលដ្ឋាននេះ ពង្រឹងផ្នែកភាគខាងកើត របស់ណាតូ” ដោយសំដៅទៅលើជម្លោះ រវាងរុស្ស៊ី និងអ៊ុយក្រែន។

គម្រោងដ៏ទូលំទូលាយដែលនឹង ចំណាយប្រាក់ Bucharest ២,៧ ពាន់លានដុល្លារ រួមមានផ្លូវរត់ថ្មី កន្លែងដាក់យន្តហោះ ឃ្លាំងផ្ទុកប្រេងឥន្ធនៈ និងឃ្លាំងគ្រាប់រំសេវ។ មូលដ្ឋាននេះក៏នឹងមានកន្លែងស្នាក់នៅសម្រាប់បុគ្គលិក សាលារៀនមត្តេយ្យ ហាង និងសូម្បីតែមន្ទីរពេទ្យផ្ទាល់ខ្លួន ក៏មានផងដែរ។

កន្លែងនេះមានទីតាំងនៅអាកាសយានដ្ឋាន អន្តរជាតិ Mihail Kogalniceanu ក្បែរទីក្រុងកំពង់ផែ Constanta នៅលើសមុទ្រខ្មៅ។ បច្ចុប្បន្នមានទាហាន របស់អង្គការណាតូ ៥.០០០ នាក់ ដែលភាគច្រើនជាជនជាតិអាមេរិក ឈរជើងនៅទីតាំងនោះ៕
ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top