ព័ត៌មានអន្តរជាតិ

លិចនាវាដឹកប្រេង១គ្រឿង នៅក្នុងដែនទឹកជប៉ុន ជួយសង្រ្គោះបានន៤នាក់

AFP

តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ថា នាវាដឹកប្រេងគីមី ដែលមានទង់ជាតិកូរ៉េខាងត្បូងចំនួន១គ្រឿង បានក្រឡាប់លិចនៅព្រឹកថ្ងៃពុធនេះ នៅឯឆ្នេរសមុទ្រ នៃកោះ Mutsure ក្នុងខេត្តភាគខាងលិច នៃខេត្ត Yamaguchi របស់ប្រទេសជប៉ុន ។

មាននាវិកចំនួន១១នាក់នៅលើនាវាដឹកប្រេង Keoyoung Sun រួមទាំងជនជាតិកូរ៉េខាងត្បូង ចំនួន២នាក់ និងជនជាតិបរទេសចំនួន៩នាក់ផ្សេងទៀត ។ រហូតមកដល់ពេលនេះ មនុស្សចំនួន៤នាក់ ត្រូវបានជួយសង្គ្រោះ នៅជិតកន្លែងកើតហេតុនេះ ។ ទូរទស្សន៍សាធារណៈ NHK បានរាយការណ៍ ដោយបានដកស្រង់ សម្តីឆ្មាំឆ្នេរសមុទ្រជប៉ុនបានបញ្ជាក់ដូច្នេះ ។

ទូរទស្សន៍សាធារណៈ NHK បានរាយការណ៍ឲ្យដឹងថា មានការហៅ ទូរសព្ទសង្គ្រោះបន្ទាន់ មួយត្រូវបានធ្វើឡើង ដើម្បីជួយសង្គ្រោះនាវាដឹកប្រេង នៅភាគខាងលិច នៃកោះ Mutsure នៃតំបន់ Shimonoseki ខេត្ត Yamaguchi នៅម៉ោងប្រហែល៧និង០៥នាទីព្រឹក ម៉ោងក្នុងស្រុកនៅថ្ងៃពុធនេះ ត្រូវនឹងម៉ោង២២និង០៥នាទីម៉ោងសកល ដោយបានបញ្ជាក់ថា “នាវានេះបានផ្អៀងដោយសារតែអាកាសធាតុអាក្រក់ ។ យើងត្រូវការការសង្គ្រោះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top