ព័ត៌មានអន្តរជាតិ

Update: ស្លាប់ ៨នាក់ និងបាត់ខ្លួន ២នាក់ ក្នុងហេតុការណ៍ក្រឡាប់កប៉ាល់ដឹកប្រេងគីមីរបស់កូរ៉េខាងត្បូង នៅភាគខាងលិចប្រទេសជប៉ុន

រូបភាពពី៖​ kyodo

តូក្យូ៖ ការិយាល័យឆ្មាំឆ្នេរសមុទ្រក្នុងតំបន់បានឲ្យដឹងថា សមាជិកនាវិកចំនួន ៨នាក់បានស្លាប់ ហើយ ២នាក់ទៀតនៅមិនទាន់រាប់បញ្ចូលនៅឡើយ បន្ទាប់ពីកប៉ាល់ដឹកសារធាតុគីមីរបស់កូរ៉េខាងត្បូង បានក្រឡាប់ចេញពីទីក្រុង Shimonoseki ភាគខាងលិចប្រទេសជប៉ុន។

ក្រុមនាវិករបស់កប៉ាល់ Keoyoung Sun ទម្ងន់ ៨៧០ តោនបានវិទ្យុទាក់ទងសុំជំនួយនៅម៉ោង ៧ និង០៥នាទីព្រឹកដោយរាយការណ៍ថា កប៉ាល់ដែលបានបោះយុថ្កានៅជិតកោះ Mutsure នៃទីក្រុង Shimonoseki។

នៅ​លើ​កប៉ាល់​ដឹក​ប្រេង​នៅ​ពេល​កើតហេតុ មាន​នាវិក ១១​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ឥណ្ឌូនេស៊ី​៨​នាក់ កូរ៉េ​ខាងត្បូង​២​នាក់ និង​ចិន​ម្នាក់ ។  អ្នក​ស្លាប់​ទាំង ៨​នាក់​នោះ​ស្ថិត​ក្នុង​ចំណោម ៩​នាក់​ដែល​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ ។

យោង​តាម​ការិយាល័យ​ឆ្មាំ​ឆ្នេរ​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាំង ៩នាក់​បាន​ពាក់​អាវ​ជីវិត ការស្វែងរកបន្ត សម្រាប់សមាជិកនាវិកទាំងពីរនាក់ដែលបាត់ខ្លួន។ ការិយាល័យឆ្មាំឆ្នេរសមុទ្របាននិយាយថា នាវានេះផ្ទុកអាស៊ីតអាគ្រីលីក ៩៨០តោន ទោះបីជាមិនមានការលេចធ្លាយណាមួយត្រូវបានបញ្ជាក់ក៏ដោយ។

យោងតាមអ្នកសង្កេតការណ៍ក្នុងតំបន់បានឱ្យដឹងថា ការព្រមានអំពីខ្យល់បក់ខ្លាំង និងរលកខ្ពស់ត្រូវបានចេញនៅពេលកើតហេតុ៕ ប្រែាម្រួល ឈូក បូរ៉ា

To Top