ព័ត៌មានអន្តរជាតិ

លោក ពូទីន មិនអាចគេចផុតពីយុត្តិធម៌ សម្រាប់ឧក្រិដ្ឋកម្ម នៅអ៊ុយក្រែន

kyodo

បរទេស៖ ប្រធានាធិបតីទើបជាប់ឆ្នោតថ្មី របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានសម្តែងការផ្តន្ទាទោសយ៉ាងមុតមាំថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដែលស្ថាប័នដែលមានមូលដ្ឋាន នៅទីក្រុងឡាអេមួយនេះ បានចេញដីកាចាប់ខ្លួន កាលពីឆ្នាំមុន នឹងត្រូវ បាននាំមកកាត់ទោស ចំពោះឧក្រិដ្ឋកម្មសង្រ្គាម របស់លោកនៅក្នុងប្រទេស អ៊ុយក្រែន ។

ថ្លែងនៅក្នុងបទសម្ភាសន៍ផ្តាច់មុខ នាពេលថ្មីៗនេះជាមួយសារព័ត៌មានក្យូដូ លោក Tomoko Akane បានដកស្រង់សុភាសិតចិនមួយថា “ការសងសឹករបស់ឋានសួគ៌ គឺយឺត ប៉ុន្តែពិតប្រាកដ” ដើម្បីបង្ហាញថា លោក ពូទីន នឹងទទួលបាននូវអ្វីដែលលោកសមនឹងទទួលបាន។

បុរសអាយុ ៦៧ឆ្នាំដែលបានក្លាយ ជាជនជាតិជប៉ុនដំបូងគេ ដែលដឹកនាំ ICC កាលពីថ្ងៃទី១១ ខែមីនា បានជាប់ពាក់ព័ន្ធនៅក្នុងការ សម្រេចចិត្តរបស់តុលាការ ក្នុងការផ្តល់ដីកាចាប់ខ្លួនលោក ពូទីន កាលពីខែមីនាឆ្នាំមុន ចំពោះការចោទប្រកាន់ របស់លោកពាក់ព័ន្ធនឹងការនិរទេស ដោយបង្ខំកុមារអ៊ុយក្រែន។

ខណៈពេលដែលវាទំនងជារុស្ស៊ី មិនយល់ព្រម ចំពោះការប្រគល់របស់លោក ពូទីន ដោយសារប្រទេសនេះ មិនមែនជាភាគីរបស់តុលាការនោះ ប្រធានាធិបតីរុស្ស៊ី អាចនឹងត្រូវចាប់ខ្លួន ប្រសិនបើគាត់ធ្វើដំណើរទៅ កាន់ប្រទេសសមាជិក ICC រួមទាំងប្រទេសជប៉ុនផងដែរ។

ទោះបីជាមានការរិះគន់ពីរុស្សី និងត្រូវបានដាក់បញ្ចូលក្នុងបញ្ជី ដែលខ្លួនចង់បានក៏ដោយ ក៏លោក Akane បានបដិសេធមិនគាំទ្រដោយនិយាយថា “ដរាបណាមានភស្តុតាង និងតម្រូវការ យើងត្រូវចេញដីកាចាប់ខ្លួន មិនថាកាលៈទេសៈ ឬប្រវត្តិនយោបាយនោះទេ” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top