ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលទីក្រុងឡុង ៖ យោធាអង់គ្លេស នឹងមិនចូលរួម ដោយផ្ទាល់សង្គ្រាម នៅអ៊ុយក្រែនឡើយ

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យរដ្ឋាភិបាល អង់គ្លេស បានប្រាប់ទីភ្នាក់ងារ សារព័ត៌មាន TASSរបស់រុស្ស៊ីកាលពីថ្ងៃពុធថា ទីក្រុងឡុងមិនមានគម្រោងបញ្ជូន កងទ័ពរបស់ខ្លួន ទៅប្រយុទ្ធជាមួយរុស្ស៊ី ជាមួយទាហានអ៊ុយក្រែននោះទេ ។

ការអត្ថាធិប្បាយនេះ បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតី បារាំងលោក Emmanuel Macron បាននិយាយថាលោក
មិនអាចច្រានចោលនូវ វត្តមានជាយថាហេតុ នៃកងទ័ពណាតូនៅលើទឹកដី អ៊ុយក្រែននោះទេ ខណៈដែលជម្លោះរបស់នៅទីក្រុងគៀវជាមួយទីក្រុងមូស្គូ នៅតែបន្តនៅឡើយ ។

មេដឹកនាំ​បារាំង​គឺជាមនុស្សដំបូង ​បានងបង្ហើបឡើង អំពី​គំនិត​នេះ​នៅ​ចុងកាលពីខែ​កុម្ភៈ ហើយ​ក្រោយមក​បាន​ធ្លាក់
ចុះការគាំទ្រ​ទ្វេដង​ដោយ​ពណ៌នា ​រុស្ស៊ី​ថា​ជា​សត្រូវ។ ទោះយ៉ាងណាក៏ដោយ លោកបានបដិសេធថា ទីក្រុងប៉ារីសមិនបាន
ធ្វើសង្រ្គាម ប្រឆាំងនឹងទីក្រុងមូស្គូ នោះទេទៅវិញ។

បន្ទាប់ពីការថ្លែងរបស់លោក Macron កាសែត Le Monde បានរាយការណ៍ថា ប្រទេសបារាំងបានកំពុងសញ្ជឹងគិតអំពីគំនិតនៃការដាក់ពង្រាយ កងទ័ពចាប់តាំង ពីយ៉ាងហោចណាស់ខែមិថុនា ឆ្នាំ២០២៣៕

ប្រែសម្រួល៖ស៊ុនលី

To Top