ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ការអនុម័តលក្ខន្តិកៈ ស្តីពីការគាំពារសន្តិសុខជាតិ នៅហុងកុង នឹងធានាបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែង របស់ហុងកុង ក៏ដូចជាធានា ឱ្យគោលការណ៍ “ប្រទេសមួយប្រព័ន្ធ គ្រប់គ្រងពីរ” ដើរកាន់តែឆ្ងាយ និងកាន់តែរឹងមាំ

ដូចការនឹកគិត អ៊ីចឹងមែនថា បន្ទាប់ពីក្រុមប្រឹក្សានីតិប្បញ្ញត្តិ នៃតំបន់រដ្ឋបាលពិសេសហុងកុង បានអនុម័តជាឯកច្ឆ័ន្ទលើ 《លក្ខន្តិកៈស្តីពីការគាំពារ សន្តិសុខជាតិ》 “កាលពីថ្ងៃទី១៩ខែមីនា និងបានបញ្ចប់ដោយរលូន នូវកាត់តាក់តែងមាត្រាទី២៣ នៃច្បាប់មូលដ្ឋានហុងកុង មនុស្សមួយចំនួន របស់លោកខាងលិច ដែលបូករួមទាំង ក្រុមប្រឹក្សា សហភាពអឺរ៉ុប និងលោក Cameron រដ្ឋមន្ត្រីការបរទេស និងការអភិវឌ្ឍអង់គ្លេស ជាដើមបានវាយ ប្រហារលើលក្ខន្តិកៈ សន្តិសុខជាតិនៅហុងកុង ដោយចោទប្រកាន់ថា “ធ្វើឱ្យកាន់តែធ្ងន់ធ្ងរ ដល់ការរំលោភបំពាន សេរីភាព” ហើយបានលើកឡើង នូវអ្វីដែលហៅថា” មន្ទិលសង្ស័យ” ចំពោះបរិយាកាស ប្រកបអាជីវកម្ម នៅទីក្រុងហុងកុង ។

ហេតុអ្វីបានជាចាំបាច់ត្រូវ តាក់តែងច្បាប់សន្តិសុខជាតិ? តើវាមានន័យយ៉ាងដូចម្តេច ចំពោះហុងកុង? នៅចំពោះមុខការពិត ការវាយប្រហារនិង ការលាបពណ៌ ដោយចេតនាអាក្រក់ទាំងនេះ គឺគ្មានភស្តុតាងអ្វីទាល់តែសោះ ។

រហតូដល់សព្វថ្ងៃនេះ ឱ្យតែរលឹកឡើងវិញ ពីភាពវឹកវរនៃ “ឯករាជ្យភាពហុងកុង “និង” អំពើហឹង្សាដ៏ខ្មៅងងឹត” ដែលផ្ទុះឡើងក្នុងអំឡុង ពេលការកើតមានភាព រកាំរកូសស្តីពី” ការធ្វើវិសោធនកម្ម ច្បាប់ “នៅហុងកុង អ្នកផងទាំងបួង ក៏អាចចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ ទៅលើភាពចាំបាច់ នៃការតាក់តែងច្បាប់សន្តិសុខជាតិ ផងដែរ ។ នៅឆ្នាំ២០២០ ច្បាប់សន្តិសុខជាតិ នៅហុងកុងត្រូវបាន ដាក់ចេញនិងអនុវត្ត ហើយហុងកុង បានប្រែពីភាពវឹកវរ ទៅជាអភិបាលកិច្ច និងប្រែពីអភិបាល កិច្ចទៅជាវិបុលភាព។ ប៉ុន្តែច្បាប់សន្តិសុខជាតិនៅហុងកុង និងច្បាប់ដទៃដែលចូលជាធរមាន នៅតំបន់រដ្ឋបាល ពិសេសហុងកុង នៅមិនគ្រប់គ្រាន់ សម្រាប់ឆ្លើយតប ដោយគ្រប់ជ្រុង ជ្រោយ ចំពោះទង្វើនិងសកម្មភាពផ្សេងៗ ដែលអាចបង្កគ្រោះថ្នាក់ ដល់សន្តិសុខជាតិ នោះឡើយ ។ ការអនុម័តលក្ខន្តិកៈ ស្តីពីការគាំពារ សន្តិសុខជាតិហុងកុង លើកនេះ បានបំពេញបន្ថែម នូវកង្វះខាត របស់ហុងកុង ក្នុងការគាំពារ សន្តិសុខជាតិ ដែលបានធានាដោយប្រាកដ ប្រជា នូវសន្តិភាពនិង ស្ថិរភាពយូរអង្វែង របស់ហុងកុង ក៏ដូចជាធានា ឱ្យគោលការណ៍” ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”ដើរកាន់តែ ឆ្ងាយនិងកាន់តែរឹងមាំ ។

បើមើលពីទម្លាប់អន្តរជាតិ ស្ទើរតែប្រទេសទាំងអស់នៅលើពិភពលោកសុទ្ធតែយកចិត្តទុកដាក់យ៉ាង ខ្លាំងចំពោះការតាក់តែងច្បាប់សន្តិសុខជាតិ។ បណ្តាប្រទេស លោកខាងលិច ដូចជាអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ កាណាដានិងអូស្ត្រាលី ជាដើមសុទ្ធតែបានតាក់តែងច្បាប់ សន្តិសុខជាតិ យ៉ាងតឹងរ៉ឹង ។ ហេតុអ្វីបានជាដល់តំបន់រដ្ឋបាល ពិសេសហុងកុង របស់ប្រទេសចិន បានក្លាយ ទៅជាការប៉ះពាល់ដល់ “សិទ្ធិ”និង”សេរីភាព” វិញ? ពាក្យសំដីរបស់មនុស្សមួយចំនួន នៅប្រទេសលោកខាងលិច គឺមានពុតត្បុតខ្លាំងណាស់ និងមាន”ស្តង់ដារពីរ” ។

តាមពិត បើមើលពីខ្លឹមសារ “ការការពារសិទ្ធិមនុស្ស”ត្រូវបានបង្ហាញឱ្យឃើញនៅគ្រប់ផ្នែកនៃលក្ខន្តិកៈស្តីពីការគាំពារសន្តិសុខជាតិនៅហុងកុង។ យើងអាចមើលឃើញថា លក្ខន្តិកៈនេះគឺតាក់តែងឡើង សើម្បីវាយបង្ក្រាបឧក្រិដ្ឋជនល្មើសច្បាប់មួយ ចំនួនតូចដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ។ សម្រាប់អ្នកក្រុងហុងកុង និងអ្នកវិនិយោគ អន្តរជាតិភាគច្រើន លក្ខន្តិកៈនេះគឺគឺជា”ឆ្មាំការពារ”សិទ្ធិនិងសេរីភាព ក៏ដូចជាទ្រព្យសម្បត្តិ និងការវិនិយោគ របស់ពួកគេ ។

ហុងកុងបានពឹងផ្អែក ទៅលើមាតុប្រទេស និងតភ្ជាប់ជាមួយទូទាំងពិភពលោក ដែលជាអង្គភាពសេដ្ឋកិច្ចឯករាជ្យ ប្រកបដោយសេរីភាពបំផុត និងភាពបើកចំហបំផុតលើពិភពលោកជាប់រហូតមក ។ ទិន្នន័យបង្ហាញថា នៅឆ្នាំ២០២៣ ចំនួនក្រុមហ៊ុនប្រចាំ នៅទីក្រុងហុងកុង ដែលមានក្រុមហ៊ុនមេ នៅនាយសមុទ្រឬចិនដីគោក មានដល់៩០៣៩ កើនឡើងចំនួន៦១ បើប្រៀបធៀបនឹងឆ្នាំ២០២២ ដោយបានវិលទៅរក កម្រិតខ្ពស់ មុនពេលការរីករាលដាលនៃជំងឺកូវីដ១៩ ។ បរិមាណក្រុមហ៊ុនដែលទើបបង្កើតថ្មី បានកើនឡើងពី២៧០ដល់ជិត៤៣០០ ដែលបានបំបែក កំណត់ត្រាខ្ពស់ ក្នុងប្រវត្តិសាស្ត្រ ។ នៅចុងឆ្នាំ២០២៣ ប្រាក់បញ្ញើ សរុបក្នុងធនាគារ នៅហុងកុងបានកើនឡើងប្រហែល ៥.១ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២២ ។ល។ ប្រការនេះបានបញ្ជាក់ថា បន្ទាប់ពីបានអនុវត្តច្បាប់សន្តិសុខជាតិ នៅហុងកុង ប្រាក់ទុន និងសហគ្រាសក្នុងនិង ក្រៅប្រទេសនៅតែមានជំនឿចិត្ត ចំពោះបរិយាកាសប្រកបអាជីវកម្ម នៅហុងកុងដដែល ។

សូមបញ្ជាក់ថា លក្ខន្តិកៈស្តីពីការគាំពារសន្តិសុខជាតិ នៅហុងកុងគ្រោងនឹងចូលជាធរមាន នៅថ្ងៃទី២៣ខែមីនា។ យកសន្តិសុខកម្រិតខ្ពស់ មកធានាការអភិវឌ្ឍ ប្រកបដោយ គុណភាពខ្ពស់ ហុងកុងនឹងកាន់តែប្រសើរឡើង នៅថ្ងៃស្អែក ហើយពិភពលោក ក៏នឹងទទួលបាននូវ” ឱកាសហុងកុង” កាន់តែច្រើនផងដែរ ៕

To Top