លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានធ្វើជាអធិបតី ក្នុងពិធីសំណេះសំណាល ស្តីពីការជំរុញការងើបឡើង នៃតំបន់ភាគកណ្តាលក្នុងយុគសម័យថ្មី នៅទីក្រុង Changsha ខេត្ត Hunan នារសៀលថ្ងៃទី ២០ ខែមីនា ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ ។
លោកបានសង្កត់ធ្ងន់ថា តំបន់ភាគកណ្តាល គឺជាមូលដ្ឋានផលិតស្បៀងដ៏សំខាន់ មូលដ្ឋានវត្ថុធាតុដើមថាមពល មូលដ្ឋានផលិតបរិក្ខារទំនើប និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ និងជាមជ្ឈមណ្ឌលគមនាគមន៍ និងដឹកជញ្ជូនចម្រុះរបស់ប្រទេសចិន ដែលបានដើរតួនាទីយ៉ាង សំខាន់ក្នុងប្រទេស។ យើងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន ដូចពេលមុនៗ នូវគោលនយោបាយ និងវិធានការនានា របស់គណៈកម្មាធិការមជ្ឈិមបក្ស ដើម្បីជំរុញការងើបឡើង នៃតំបន់ភាគកណ្តាល បង្កើតជាកម្លាំងរួម ដើម្បីជំរុញការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ និងខិតខំចារទំព័រថ្មី នៃការងើបឡើង នៃតំបន់ភាគកណ្តាល ក្នុងដំណើរការ កសាងទំនើបកម្ម តាមបែបផែនចិន៕

