នាពេលថ្មីៗនេះ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានថ្លែង ក្នុងពេលអញ្ជើញចុះត្រួតពិនិត្យការងារ នៅខេត្តHunanថា ខេត្តHunanត្រូវត្តាប់ជាប់តួនាទី ជាយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការកសាង និម្មាបនកម្ម អភិវឌ្ឍន៍ថ្មី ប្រកាន់ខ្ជាប់នូវមូលដ្ឋាន ជាទូទៅនៃការងារស្វែង រកវឌ្ឍនភាពក្នុងខណៈពេលដែលរក្សាបាននូវស្ថិរភាព ប្រកាន់ខ្ជាប់នូវការ អភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដោយមិនងាករេ ប្រកាន់ខ្ជាប់នូវកំណែទម្រង់ ការច្នៃប្រឌិតថ្មី ការស្វែងរកការពិត និងការអនុវត្តជាក់ស្តែង ខិតខំប្រឹងប្រែងក្នុងការកសាង ជាតំបន់លេចធ្លោ ខាងផលិតកម្មជឿនលឿន ដ៏សំខាន់របស់ប្រទេសជាតិ តំបន់លេចធ្លោខាង កំណែទម្រង់ និង ការបើកចំហនៃតំបន់ដីគោក ឈានមុខក្នុងការជំរុញ ការងើបឡើង នៃ តំបន់ភាគកណ្តាល និងការអភិវឌ្ឍ នៃខ្សែក្រវាត់សេដ្ឋកិច្ច ទន្លេយ៉ាងសេ ដើម្បីចារទំព័រថ្មី នៃខេត្តHunan ក្នុងដំណើរការធ្វើទំនើបកម្ម តាមបែបផែនចិន៕