បរទេស៖ ប្រធានាធិបតីប៉ូឡូញលោក Andrzej Duda បានអំពាវនាវឱ្យសមាជិកណាតូបង្កើនការចំណាយលើវិស័យការពារជាតិដល់ ៣ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ពីគោលការណ៍ណែនាំបច្ចុប្បន្ន ២ភាគរយ។
លោក Duda បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីស្លូវេនី Natasa Pirc Musar ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក ទៅកាន់ប្រទេសស្លូវេនី ដែលចាប់ផ្តើមពីថ្ងៃនេះ។
មេដឹកនាំទាំងពីរបានសន្យាគាំទ្រដល់អ៊ុយក្រែន ហើយបានឲ្យដឹងថា ពួកគេគាំទ្រដំណោះស្រាយរដ្ឋទាំងពីរចំពោះជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Pirc Musar បានលើកឡើងថា ប្រទេសស្លូវេនី ដែលបច្ចុប្បន្នជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កំពុងធ្វើការជាមួយដៃគូដើម្បីសម្រេចបានសន្តិភាពនៅតំបន់ហ្គាហ្សា និងអ៊ុយក្រែន។
ស្លូវេនីបានសន្យាថា នឹងបង្កើនការចំណាយលើវិស័យការពារជាតិដល់ ២ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០៣០ កើនឡើងពី ១,៣៥ ភាគរយនាពេលបច្ចុប្បន្ន៕ ប្រែសម្រួល ឈូក បូរ៉ា