គៀវ៖ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍មកថា មានករណីផ្ទុះ បានធ្វើឲ្យកក្រើក នៅក្នុងទីក្រុងនានា ទូទាំងប្រទេស អ៊ុយក្រែន កាលពីព្រឹកថ្ងៃសុក្រនេះ ខណៈដែលប្រទេសរុស្ស៊ី បានបើកការវាយប្រហារ ដោយមីស៊ីលថ្មីមួយ ។
ទីភ្នាក់ងារសារព័ត៌មាន Ukrinform គ្រប់គ្រងដោយរដ្ឋាភិបាល បានឲ្យដឹងថា ការបំផ្ទុះនេះត្រូវបានគេឮ នៅក្នុងទីក្រុង Zaporizhzhia ដែលស្ថិតនៅភាគខាងត្បូង នៃប្រទេសអ៊ុយក្រែន ភាគខាងកើត នៃទីក្រុង Kharkiv និងទីក្រុងភាគកណ្តាល Dnipro នៅក្នុងអំឡុងពេលមានការ ប្រកាសអាសន្នតាមផ្លូវអាកាស ដែលកើតឡើង ដោយការវាយប្រហារនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា