ព័ត៌មានអន្តរជាតិ

ជនភៀសខ្លួន ជាច្រើននាក់ កំពុងបាត់ខ្លួន ក្រោយជួបហេតុការណ៍ លិចទូកនៅឆ្នេរសមុទ្រ ខាងលិចឥណ្ឌូនេស៊ី

Xinhua

ហ្សាការតា ៖ មន្ត្រីមួយរូប បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកថា ជនភៀនខ្លួនជាច្រើននាក់ ត្រូវបានគេរាយការណ៍មកថា កំពុងបាត់ខ្លួន បន្ទាប់ពីទូករបស់ពួកគេ បានលិច ដែលមានគ្នាជាង១០០នាក់ នៅឆ្នេរសមុទ្រ ខាងលិចប្រទេសឥណ្ឌូនេស៊ី នៅសប្តាហ៍នេះ ។

លោក Ibnu Harris Al Hussain ប្រធានស្រាវជ្រាវ និងទីភ្នាក់ងារជួយសង្គ្រោះ ប្រចាំខេត្ត Banda Aceh បានប្រាប់ដល់អ្នក សារព័ត៌មានទាំងឡាយ កាលពីថ្ងៃព្រហស្បតិ៍ថា សរុបមានជនភៀសខ្លួន ចំនួន៧៥នាក់ត្រូវបានជួយសង្គ្រោះ ប៉ុន្តែជាច្រើន នាក់ទៀតត្រូវបានគេរាយការណ៍មកថា កំពុងតែបាត់ខ្លួន ។

បើយោងតាមទីភ្នាក់ងាររបស់គាត់ លោក Hussain បានបញ្ជាក់ថា បានរកឃើញ និងជួយសង្គ្រោះជនភៀសខ្លួនចំនួន៦៩នាក់នៅចម្ងាយ២២គីឡូម៉ែត្រ នៃឆ្នេរខ្សាច់ កាលពីថ្ងៃព្រហស្បតិ៍ ។ ទន្ទឹមនឹងនេះដែរ អ្នកផ្សេងទៀតចំនួន៦នាក់ត្រូវបានជួយសង្គ្រោះដោយអ្នកនេសាទក្នុងស្រុក កាលពីថ្ងៃដំបូងនៃការលិចទូក ។

តាមការលើកឡើងរបស់គាត់ ជនភៀសខ្លួនទាំងអស់ ត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ ហើយថ្មីៗនេះ បាន ដាក់ឲ្យនៅក្នុងជម្រកជាច្រើន នៅទីភ្នាក់ងារ West Aceh ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top