ព័ត៌មានអន្តរជាតិ

យោធាមីយ៉ាន់ម៉ា ផ្លាស់ប្តូរការចុះឈ្មោះ ជនស៊ីវិល ដាក់បញ្ចូល ក្នុងក្រុមយោធា

Xinhua

រ៉ងហ្គូន៖ យោធាមីយ៉ាន់ម៉ា បានធ្វើការផ្លាស់ប្តូរការចុះឈ្មោះ ជនស៊ីវិលដាក់បញ្ចូល ក្នុងក្រុមយោធារបស់ខ្លួនជាលើកដំបូង ជាមួយនឹងលិខិតកោះហៅ តាមសេចក្តីរាយការណ៍ថា បានផ្ញើទៅកាន់បេក្ខជន ដែលមានសិទ្ធិនៅក្នុងផ្នែកផ្សេងៗ នៃប្រទេសមីយ៉ាន់ម៉ា ។

សំបុត្រនោះអាចនឹង មិនមែនជាទម្រង់ស្តង់ដារនោះទេ ប៉ុន្តែសំបុត្រនីមួយៗមានសារដូចគ្នា ដែលណែនាំអ្នកទទួល ឱ្យចុះឈ្មោះចូលបម្រើយោធា ហើយបានព្រមានថា “ការខកខានក្នុងការរាយការណ៍ នឹងនាំឱ្យមានការកាត់ទោស” ។

នេះគឺស្របតាមច្បាប់យោធា ដែលបានអនុម័តនាពេលថ្មីៗនេះ ដែលបានបង្ក ឱ្យមានការព្រួយបារម្ភ ជាច្រើនពីការបង្ហូរឈាមរហូត ដល់ការកើនឡើងនៃអំពើហិង្សា ស្របពេលវិបត្តិដែលកំពុងកើតឡើង ។

ប្រជាពលរដ្ឋដែល មានអាយុពី១៨ទៅ៣៥ឆ្នាំ ហើយក្នុងករណីខ្លះរហូតដល់៤៥ឆ្នាំ ត្រូវបានទាមទារឱ្យបម្រើការ ស្ថិតក្រោមច្បាប់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top