ឡូសអេនជឺលេស៖ អង្គការ NASA និង SpaceX បានចាប់ផ្តើមបេសកកម្ម សេវាកម្មផ្គត់ផ្គង់ឡើងវិញពាណិជ្ជកម្មលើកទី៣០ ទៅកាន់ស្ថានីយ៍អវកាស អន្តរជាតិ កាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
យានអវកាស Dragon របស់ក្រុមហ៊ុន SpaceX បានចុះចតនៅម៉ោង ៤ និង ៥៥នាទីរសៀល ចេញពីស្ថានីយ៍កងកម្លាំងអវកាស Cape Canaveral ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
យានអវកាស Dragon របស់ក្រុមហ៊ុន SpaceX នឹងបញ្ជូនការស្រាវជ្រាវវិទ្យាសាស្ត្រ ការផ្គត់ផ្គង់ និងផ្នែករឹងជាង ៦,០០០ផោន ទៅកាន់មន្ទីរពិសោធន៍ គន្លងគោចរ។
ក្នុងចំណោមគ្រឿងផ្គត់ផ្គង់នៅលើយន្តហោះនោះមាន Astrobees ដែលជាផ្កាយរណប ដែលបង្កើតដោយនិស្សិត ដើម្បីតាមដានទឹកកកសមុទ្រ និង gamma-ray-spotting BurstCube នេះបើយោងតាមអង្គការណាសា។
យានអវកាសនេះ ត្រូវបានគេរំពឹងថា នឹងចំណាយពេលប្រហែលមួយខែ ដើម្បីភ្ជាប់ទៅកាន់ស្ថានីយ គន្លងគោចរ មុនពេលវាត្រឡប់មកផែនដីវិញ ជាមួយនឹងការស្រាវជ្រាវ និងដឹកទំនិញ ដោយបានធ្លាក់ចុះពីឆ្នេរសមុទ្រនៃរដ្ឋផ្លរីដា នេះបើយោង តាមអង្គការសាណា៕
ប្រែសម្រួល ឈូក បូរ៉ា
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									