ព័ត៌មានអន្តរជាតិ

លោក Putin ៖ ​មនុស្ស១១នាក់ ពាក់ព័ន្ធនិងភេវរក ៤នាក់ត្រូវបានចាប់ខ្លួន

Xinhua

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្សី Vladimir Putin បានប្តេជ្ញាថា នឹងដាក់ទោសអ្នកសមគំនិតទាំងអស់ ដែលនៅពីក្រោយការវាយប្រហារ កាលពីយប់ថ្ងៃសុក្រ ដោយលោកបានកត់សម្គាល់ថា រហូតមកដល់ពេលនេះ ជនសង្ស័យចំនួន១១នាក់ រួមទាំងជនដៃដោយផ្ទាល់៤នាក់ ដែលបានចូលរួមដោយផ្ទាល់ នៅក្នុងការបាញ់ប្រហារនោះ ត្រូវបានឃុំខ្លួន។

លោកប្រធានាធិបតីរុស្សីបានបន្ថែមថា ភេវរកម្មត្រូវបានចាប់ខ្លួនបានរត់ភៀសខ្លួន ឆ្ពោះទៅកាន់ប្រទេសអ៊ុយក្រែន ដែលតាមទិន្នន័យបឋម បង្អួចសម្រាប់ឆ្លងកាត់ព្រំដែន ត្រូវបានរៀបចំនៅខាងអ៊ុយក្រែន។

គួរឲ្យដឹងដែរថា សាលប្រគុំតន្ត្រី Crocus ក្នុងតំបន់ Krasnogorsk នៅជាយក្រុងភាគខាងលិចនៃទីក្រុងមូស្គូ ត្រូវបានខ្មាន់កាំភ្លើង វាយប្រហារកាលពីល្ងាចថ្ងៃសុក្រ មុនពេលការប្រគុំតន្ត្រី ដោយក្រុមតន្រ្តីរ៉ុករុស្ស៊ី Picnicនៅពេលដែលទីកន្លែង ដែលផ្ទុកមនុស្សបានប្រមាណ ៧៥០០ស្ទើរតែ ជិតពេញទៅហើយ ។

ក្រុម​ភេវរកម្ម​ប្រដាប់​ដោយ​កាំភ្លើង ​អាកា​បានដើរ​ចូល​កន្លែង​កើតហេតុ បាញ់​អ្នក​គាំទ្រ​នៅ​ចំណុច​ទទេ រួច​ដុត​អគារ​មុន​ពេល​រត់​គេច​ពី​កន្លែង​កើតហេតុ៕

ប្រែសម្រួល៖ស៊ុនលី

To Top