បរទេស ៖ យោងតាមវីដេអូ ដែលបានបង្ហោះ ដោយបណ្តាញសារព័ត៌មានរុស្ស៊ី នៅលើ Telegram នៅថ្ងៃទី ២៣ ខែមីនា គឺមន្រ្តីអនុវត្តច្បាប់ របស់រុស្ស៊ី ត្រូវបានគេរាយការណ៍ថា បានបង្ខំជនសង្ស័យ ដែលត្រូវបានចោទប្រកាន់ ពីការបាញ់ប្រហារ ដ៏ធំនៅទីក្រុងម៉ូស្គូ ដើម្បីស៊ីត្រចៀករបស់ខ្លួនឯង។
យោងតាមគេហទំព័រ Yahoo បានឱ្យដឹងថា នៅក្នុងវីដេអូនោះ ជនសង្ស័យដែលស្មានថា កំពុងដេកនៅលើឥដ្ឋជាមួយ នឹងដៃត្រូវគេចង ក្បាលមានឈាម ឡោមព័ទ្ធដោយកងសន្តិសុខ ហើយផ្នែកត្រចៀកខាងស្តាំ របស់គាត់បានបាត់។
មន្ត្រីម្នាក់ក្នុងវីដេអូបានដាក់ត្រចៀក ដែលដាច់នោះចូលមាត់បុរសសង្ស័យនោះ ហើយទាមទារឱ្យជនសង្ស័យស៊ីស្លឹកត្រចៀកនោះ ។ ពេលជនជាប់ឃុំស្ដោះទឹកមាត់ មន្ត្រីនោះក៏ដាល់មុខ។
បណ្តាញផ្សព្វផ្សាយឃោសនា របស់រុស្ស៊ី Mediazona កត់សម្គាល់ថា មុនពេលការផ្សព្វផ្សាយវីដេអូនេះ ប៉ុស្តិ៍ Telegram Shot បានផ្សព្វផ្សាយវីដេអូបុរស ដែលមានរូបរាងស្រដៀង នឹងសម្លៀកបំពាក់ដូចគ្នា ត្រូវបានកងកម្លាំងសន្តិសុខ យកចេញពីព្រៃ Bryansk ។ មុខបុរសខាងស្ដាំ មានប្រឡាក់ឈាម ហើយស្លឹកត្រចៀក គឺបានបាត់ ៕