ព័ត៌មានអន្តរជាតិ

លោកស្រី Peng Liyuan ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ របស់អង្គការសុខភាពពិភពលោក សម្រាប់ជំងឺរបេង និងជំងឺអេដស៍ អញ្ជើញចុះទៅត្រួតពិនិត្យការងារបង្ការ និងគ្រប់គ្រងជំងឺរបេង នៅមូលដ្ឋានក្នុងទីក្រុង Changsha ខេត្ត Hunan

ពេលថ្មីៗនេះ លោកស្រី Peng Liyuan ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ របស់អង្គការសុខភាពពិភពលោក សម្រាប់ជំងឺរបេងនិងជំងឺអេដស៍ បានអញ្ជើញចុះទៅត្រួតពិនិត្យការងារបង្ការ និងគ្រប់គ្រងជំងឺរបេងមូលដ្ឋាន នៅសហគមន៍ Dongjing ខណ្ឌ Yuhua ក្រុង Changsha ខេត្ត Hunan ប្រទេសចិន ។

លោកស្រី Peng Liyuan បានទៅសួរសុខទុក្ខបុគ្គលិកពេទ្យនៅមូលដ្ឋាន ឈ្វេងយល់អំពីការងារគ្រប់គ្រងសេវាពិនិត្យនិងព្យាបាលជំងឺរបេងនៅមូលដ្ឋាន និងបានឈ្វេងយល់ភាពលម្អិតអំពីការបង្ការ ព្យាបាល ស្តារនីតិសម្បទានិងស្ថានភាពពាក់ព័ន្ធនឹងជំងឺរបេង។ សង្ឃឹមថា មនុស្សទាំងឡាយនឹងបន្តធ្វើការរួមគ្នា ដើម្បីរួមចំណែកក្នុងការបញ្ចប់ការរីករាលដាលនៃជំងឺរបេង។

ថ្ងៃទី ២៤ ខែមីនា គឺជាទិវាបង្កាជំងឺរបេង ពិភពលោកលើកទី ២៩ ។ ប្រទេសចិនបានរៀបចំប្រារព្ធទិវានេះក្រោមប្រធានបទ «អ្នកនិងខ្ញុំធ្វើកិច្ចខំប្រឹងប្រែងរួម ដើម្បីបញ្ចប់ការរីករាលដាលនៃជំងឺរបេង» ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top