កាប៊ុល៖ ធនាគារកណ្តាល របស់ប្រទេសអាហ្វហ្គានីស្ថាន Da Afghanistan Bank ហៅកាត់ថា (DAB) នឹងលក់ក្នុងតម្លៃ១៥ លានដុល្លារសហរដ្ឋអាមេរិក ដោយការដេញថ្លៃ បានធ្វើឡើងកាលពីថ្ងៃសៅរ៍ ហើយក្នុងការដេញ ថ្លៃនេះដែរ គឺក្នុងគោលបំណង ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ នៃរូបិយប័ណ្ណជាតិអាហ្វហ្គានីស្ថាន ។
រូបិយប័ណ្ណរបស់ប្រទេស អាហ្វហ្គានីស្ថាន បាននឹងកំពុងធ្លាក់ចុះធៀបនឹងរូបិយប័ណ្ណបរទេស ជាពិសេសប្រាក់ដុល្លារ សហរដ្ឋអាមេរិកក្នុង រយៈពេលជាច្រើន ខែកន្លងមកនេះ ។ អត្រាប្តូរប្រាក់១ដុល្លារសហរដ្ឋអាមេរិក គឺស្មើនឹង៧២,១នៃរូបិយប័ណ្ណរបស់អាហ្វហ្គានីស្ថាន កាលពីសប្តាហ៍មុន ខណៈដែលរូបិយប័ណ្ណមានតម្លៃ៧១,៣អាហ្វហ្គានីស្ថាន នៅក្នុងទីផ្សារប្តូរប្រាក់ក្នុងស្រុកកាលពីថ្ងៃព្រហស្បតិ៍ ។
ធនាគារ DAB បានដាក់បញ្ចូលទឹកប្រាក់រាប់លានដុល្លារ សហរដ្ឋអាមេរិកទៅក្នុងទីផ្សារប្តូរប្រាក់ របស់ប្រទេសក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដើម្បីការពារការដួលរលំរូបិយប័ណ្ណ ប្រទេសអាហ្វហ្គានីស្ថាន ធៀបនឹងរូបិយប័ណ្ណបរទេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា