ព័ត៌មានអន្តរជាតិ

យុវជនរុស្សីដ៏ក្លាហានម្នាក់ ជួយសង្គ្រោះមនុស្ស បានទៅដល់១០០នាក់ ពីព្រឹត្តិការណ៍ភេវរកម្ម បាញ់រះនៅរុស្សី

RT News

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT យុវជនម្នាក់ ដែលបានបញ្ចៀស និងនាំមនុស្សជាង១០០នាក់ ទៅកាន់ទីសុវត្ថិភាព ក្នុងអំឡុងពេលការ វាយប្រហារភេរវករ កាលពីថ្ងៃសុក្រនៅឯសាលប្រគុំតន្ត្រី នៅទីក្រុងមូស្គូត្រូវបាន គេសរសើរថាជាវីរបុរស។

យុវជនIslam Khalilov អាយុ ១៥ឆ្នាំ ដែលធ្វើការក្រៅម៉ោងនៅក្នុង បន្ទប់សំលៀកបំពាក់មួយនៅ Crocus City បានរៀបរាប់ពីព្រឹត្តិការណ៍នៃសោកនាដកម្ម ល្ងាចនេះទៅកាន់ភ្នាក់ងារវីដេអូ Ruptly ។

កន្លែងប្រគុំតន្ត្រី ដែលស្ថិតនៅខាងក្រៅទីក្រុងមូស្គូ ត្រូវបានប្រមូលផ្តុំនៅមុនការសម្តែង ដោយក្រុមតន្រ្តីរ៉ុករុស្ស៊ី Picnic នៅពេលដែលក្រុមភេរវករ ប្រដាប់ដោយកាំភ្លើងវែង បានបង្ខំពួកគេចូលទៅក្នុងអគារ ។ ពួក​គេ​បាន​បាញ់​រះដោយមិនរើសមុខ ​ទៅលើហ្វូង​មនុស្ស ហើយ​បន្ទាប់​មក​បាន​ដុត​សាល​ប្រគុំ​តន្ត្រីផង ។

គួរឲ្យដឹងដែរថា យោងតាមការប៉ាន់ស្មានចុងក្រោយ នេះគេជឿជាក់ថា ការវាយប្រហារបានឆក់យក ជីវិតមនុស្សយ៉ាងហោចណាស់ ១៣៧នាក់ និងប្រហែល ១៨០នាក់រងរបួស ៕

ប្រែសម្រួល៖ស៊ុនលី

To Top