ព័ត៌មានអន្តរជាតិ

សារព័ត៌មាន អូទ្រីស សង្ស័យថា ភេវរករជាច្រើនចូលមកអឺរ៉ុប តាមរយៈច្រកប្រទេស អ៊ុយក្រែន

ប្រភព ៖ AFP

បរទេស ៖ យោងតាមការបណ្តាញព័ត៌មាន Heute របស់ប្រទេសអូទ្រីស បានរាយការណ៍ កាលពីថ្ងៃអាទិត្យដោយដកស្រង់ សម្តីមន្ត្រីសន្តិសុខរបស់ប្រទេសអ៊ុយក្រែនថា អ៊ុយក្រែន អាចក្លាយជាផ្លូវងាយស្រួល សម្រាប់ក្រុមជ្រុលនិយមហិង្សា ដែលស្វែងរកការចូល ទៅក្នុងសហភាពអឺរ៉ុបដែលជាគោលដៅធំរបស់ពួកគេហើយជឿជាក់ថាចំនួនដ៏ច្រើន នៃភេរវករដែលសង្ស័យបានធ្វើដំណើរទៅកាន់ប្លុកតាមរយៈទឹកដីអ៊ុយក្រែន ។

ប្រព័ន្ធផ្សព្វផ្សាយបាន ដកស្រង់ឧទាហរណ៍ជនជាតិ Tajik ពីរនាក់ និងជនជាតិ Chechen ម្នាក់ដែលត្រូវបានចាប់ខ្លួននៅប្រទេសអូទ្រីស និងអាល្លឺម៉ង់កាលពីខែធ្នូ ឆ្នាំមុន ពីបទសង្ស័យថាមានគម្រោង វាយប្រហារលើវិហារ St Stephen’s ដ៏ល្បីល្បាញនៅទីក្រុងវីយែនបានឱ្យដឹងថា ជនសង្ស័យមានគោលបំណងវាយប្រហារវិហារនៅថ្ងៃចូលឆ្នាំសកល ដោយប្រើប្រាស់កាំភ្លើង វាយប្រហារ Kalashnikov និងគ្រឿងផ្ទុះ។

ជនសង្ស័យទាំងនោះអាចជាផ្នែកនៃបណ្តាញភេរវករដ៏ធំដែលមានទំនាក់ទំនង ជាមួយរដ្ឋអ៊ីស្លាមIS ដែលពីមុនជាក្រុម ISIS/ISILហើយត្រូវបានគេ ស្គាល់ថាជាខេត្ត Khorasan (ISIS-K ឬ ISPK) បណ្តាញផ្សព្វ ផ្សាយបានរាយការណ៍ កាលពីខែធ្នូដោយដកស្រង់ សម្តីមន្ត្រីអនុវត្តច្បាប់។

យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិច ជាច្រើនផ្សេងទៀត ក្រុមភេរវករដូចគ្នាបានអះអាង ទទួលខុសត្រូវចំពោះការវាយប្រហារកាលពីថ្ងៃសុក្រមុន លើកន្លែងប្រគុំតន្ត្រី Crocus City Hall នៅខាងក្រៅ
ទីក្រុងមូស្គូដោយអះអាង ការ​វាយ​ប្រហារ​ដ៏​ធំ​នេះ​ បាន​ឆក់​យក​ជីវិត​មនុស្ស ​ជាង ១៣០ នាក់ និង​មនុស្ស​ជាង ១៨០ នាក់​រង​របួស៕

ប្រែសម្រួល៖ស៊ុនលី

To Top