ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ ធ្វើសមយុទ្ធការពារ ដោយប្រើមីស៊ីល ផលិតក្នុងស្រុក និងមីស៊ីលរបស់អាមេរិក ចំពេលមានការព្រមានពីការឈ្លានពាន

RT News

បរទេស៖ កងកម្លាំងកោះតៃវ៉ាន់ កាលពីថ្ងៃអង្គារ បានធ្វើសមយុទ្ធការពារ ដែនអាកាស ដើម្បីឆ្លើយតបទៅនឹង របាយការណ៍នៃការកើនឡើង សកម្មភាពយោធាដោយកងកម្លាំង របស់ទីក្រុងប៉េកាំង នៅជិតកោះនេះ ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយ ដោយក្រសួងការពារជាតិតៃវ៉ាន់ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមកងទ័ពអាកាសកោះតៃវ៉ាន់ “សមយុទ្ធផែនការ ប្រយុទ្ធការពារដែន អាកាសទាំងមូល” ត្រូវបានធ្វើឡើងនៅព្រឹកព្រលឹមថ្ងៃអង្គារ ហើយបានប្រើប្រាស់ការប្រើប្រាស់មីស៊ីល Sky Bow ដែលផលិតក្នុងស្រុក និងមីស៊ីល Patriot ពីដីទៅអាកាស ដែលផលិតដោយសហរដ្ឋអាមេរិក រួមជាមួយនឹង យន្តហោះ និងនាវាកងទ័ពជើងទឹក ។

បញ្ជាការតៃវ៉ាន់បានពន្យល់ថា គោលបំណងនៃសមយុទ្ធនេះគឺដើម្បី “ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាការប្រយុទ្ធការពារដែនអាកាសរួមគ្នា និងការគ្រប់គ្រងនៃសាខាទាំងបី” ហើយបាននិយាយថា ខ្លួននឹងបន្តធ្វើសមយុទ្ធបែបនេះ ដើម្បី “ដោះស្រាយការគំរាមកំហែងដែលអាចកើតមាន”។

ទីក្រុងប៉េកាំងបានចាត់ទុកកោះដែលគ្រប់គ្រងដោយខ្លួនឯងថាជាផ្នែកដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន ប៉ុន្តែបានអះអាងថា ចិនស្វែងរកការបង្រួបបង្រួមដោយសន្តិវិធី។ ទោះបីជាយ៉ាងណាក៏ដោយ ចិនក៏បានព្រមានថា នឹងងាកទៅរកសកម្មភាពយោធា ប្រសិនបើរដ្ឋបាលក្រុងតៃប៉ិ គាំទ្រដោយសហរដ្ឋអាមេរិក ព្យាយាមប្រកាសឯករាជ្យ៕
ប្រែសម្រួលៈ ណៃ តុលា

To Top