ព័ត៌មានអន្តរជាតិ

Update៖ក្រសួងសុខាភិបាល បញ្ជាក់ថា ចំនួនអ្នកស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា កើនឡើងលើស ពី៣២.០០០នាក់

រូបភាព÷ Xinhua

ហ្គាហ្សា៖ ក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ របស់ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ពីការវាយប្រហារ របស់អ៊ីស្រាអ៊ែល បានកើនឡើងដល់ ៣២.៤១៤នាក់ ។

នៅក្នុងសេចក្តីថ្លែងការណ៍ បានដាក់ថា គិតនៅក្នុងរយៈពេល២៤ម៉ោងកន្លងមក កងទ័ពអ៊ីស្រាអ៊ែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន អស់ចំនួន៨១នាក់ និងបង្កឲ្យមានរបួស៩៣នាក់ ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា តួលេខនេះនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើង ដល់៣២.៤១៤នាក់ និងរបួសដល់កើនដល់៧៤.៧៨៧នាក់ គិតចាប់តាំងពីជម្លោះរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ដែលបានផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ។

អ៊ីស្រាអ៊ែល បាននិងកំពុងបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកនឹងការវាយលុករបស់ក្រុមហាម៉ាស់នៅភាគខាងត្បូងអ៊ីស្រាអ៊ែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ហើយនៅក្នុងអំឡុងពេលនោះគឺមានមនុស្សប្រហែល ១.២០០នាក់ត្រូវបានសម្លាប់ និងជាង២៥០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top