ព័ត៌មានអន្តរជាតិ

ប៉ូឡូញបើកការស៊ើបអង្កេត ទៅលើឧត្តមសេនីយ៍ ដែលបានបណ្តុះបណ្តាល ជនជាតិអ៊ុយក្រែន

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិប៉ូឡូញ បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានកោះហៅ មេបញ្ជាការកងកម្លាំងយោធា Eurocorps ដែលមានប្រាំមួយប្រទេស ហើយបានបើកការស៊ើបអង្កេតលើ ការបោសសំអាតសន្តិសុខផ្ទាល់ខ្លួន
របស់គាត់នាពេលកន្លងមក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួន ក្រសួងបាននិយាយថា មន្ត្រីចារកម្មបានបើកការស៊ើបអង្កេតមួយ ទាក់ទងនឹងការបោស សំអាតសន្តិសុខផ្ទាល់ខ្លួន របស់លោក Gromadzinski ដោយ ការស៊ើបអង្កេតបានប្រែក្លាយព័ត៌មានថ្មី អំពីឧត្តមសេនីយ៍សេចក្តីថ្លែងការណ៍ បានបន្តដោយបន្ថែមថាការសម្រេចចិត្តមួយត្រូវបាន ធ្វើឡើងដើម្បីបណ្តេញឧត្តមសេនីយ៍ឯក Gromadzinski ចេញពីតំណែងរបស់គាត់ជា មេបញ្ជាការ Eurocorps និងបញ្ជាឱ្យគាត់ត្រឡប់ទៅប្រទេសប៉ូឡូញជាបន្ទាន់។

ក្រសួង​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​អំពី​ការ​ស៊ើបអង្កេត​នេះ​ទេដោយនៅក្នុងសេចក្តីថ្លែងការណ៍មួយ Eurocorps បានពណ៌នាការហៅមកវិញថាជាការសម្រេចចិត្តផ្ទៃក្នុងរបស់ប្រទេសប៉ូឡូញប៉ុណ្ណោះ។

គួរឲ្យដឹងដែរថាមានមូលដ្ឋាននៅទីក្រុង Strasbourg របស់បារាំង កងកម្លាំងEurocorps មានកងទ័ពមកពីប្រទេសចំនួនប្រាំមួយ EU ដែលមានដូចជាបែលហ្សិក បារាំង អាល្លឺម៉ង់ លុចសំបួ ប៉ូឡូញ និងអេស្ប៉ាញហើយបំពេញបេសកកម្មរក្សាសន្តិភាព និងបណ្តុះបណ្តាលសម្រាប់អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងអង្គការណាតូ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top