ព័ត៌មានអន្តរជាតិ

អង្គការណាតូ មិនបានត្រៀមខ្លួន ក្នុងការដាក់ពង្រាយទ័ព ទៅអ៊ុយក្រែនឡើយ

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT នាយករដ្ឋមន្ត្រីឡាតវី Evika Silina បាននិយាយកាលពីថ្ងៃពុធថា រដ្ឋរបស់អង្គការណាតូ មិនទាន់ត្រៀម ខ្លួនសម្រាប់ការពិភាក្សា អំពីការបញ្ជូនកងទ័ពជើងគោក ទៅកាន់អ៊ុយក្រែនទេ សូម្បីតែបន្ទាប់ពីប្រទេសបារាំង បានណែនាំពីលទ្ធភាពបែបនេះកាលពីខែមុន ក៏ដោយ ។

លោកស្រីនាយករដ្ឋមន្ត្រីSilina ត្រូវបានគេដឹងថាកំពុងជួបពិភាក្សា ជាមួយនឹងអធិការបតីអាល្លឺម៉ង់ Olaf Scholz នៅទីក្រុងប៊ែរឡាំង ដែលជាផ្នែក នៃដំណើរទស្សនកិច្ចការងារទៅកាន់ប្រទេសនេះ។

លោកស្រីបន្តថា៖ទាក់​ទង​នឹង​កងទ័ព ខ្ញុំ​មិន​គិត​ថា​គំនិត​ផ្តួច​ផ្តើម​នេះ ​ត្រូវ​បាន​រៀបចំ​យ៉ាង​ល្អ​ទេ ព្រោះ​ការ​ពិភាក្សា​អំពី​រឿង​នេះ​មិន​ទាន់​មាន​ភាព​ចាស់​ទុំ​នៅ​ឡើយ​ទេហើយបើនិយាយអំពីការបញ្ជូនកងទ័ព ខ្ញុំគិតថាយើងនៅក្នុងអង្គការណាតូ មិនទាន់ត្រៀមខ្លួនរួចរាល់ ក្នុងការធ្វើរឿងនេះទេ។

ក្រៅពីនោះលោកស្រីក៏បានចង្អុលបង្ហាញថា រដ្ឋាភិបាលទីក្រុងគៀវ មិនបានស្នើសុំឱ្យរដ្ឋណាតូបញ្ជូនកងទ័ពទេ ហើយបានសង្កត់ធ្ងន់ថា យើងត្រូវផ្តោត លើតម្រូវការ របស់អ៊ុយក្រែន មិនមែនលើអ្វី ដែលអ៊ុយក្រែន មិនស្នើសុំនោះទេ៕

ប្រែសម្រួល​៖ស៊ុនលី

To Top