ម៉ូស្គូ៖ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារដោយអំពើភេរវកម្មនៅក្នុងក្រុងម៉ូស្គូ បានកើនឡើងដល់១៤៣នាក់ហើយ ។ ទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ។
ក្រសួងសង្គ្រោះស្ថានការណ៍របស់ប្រទេសរុស្ស៊ី បានចេញសេចក្តីប្រកាសមួយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ដោយសារការ វាយប្រហារកាលពីថ្ងៃសុក្រ បានកើនឡើងដល់១៤៣នាក់ ក្រោយពីខ្មាន់កាំភ្លើងបានបាញ់ប្រហារនៅសាលប្រគំតន្ត្រីមួយកន្លែងនៅជាយក្រុងម៉ូស្គូ ។
ក្រោយការស្លាប់ពលរដ្ឋនៅក្នុងពេលវាយប្រហារនេះដែរ មេដឹកនាំរុស្ស៊ី លោក ពូទីន បានប្តេជ្ញាថា នឹងធ្វើការស៊ើបអង្កេត និងសងសឹកវិញទៅលើក្រុមភេវករដែលបានបើកការវាយប្រហារទ្រង់ទ្រាយធំនេះ ដោយដាក់ការចោទសង្ស័យថា មានជាប់ពាក់ ព័ន្ធនឹងប្រទេសអ៊ុយក្រែន និងក្រុមរដ្ឋឥស្លាម ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា