ព័ត៌មានអន្តរជាតិ

ភ្ញៀវកិតិ្តយសដែលចូលរួម ក្នុងកិច្ចប្រជុំ Boao ថ្លែងថា ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ របស់ចិន បានបង្កើតឱកាសកាន់តែច្រើន សម្រាប់ពិភពលោក

កិច្ចប្រជុំប្រចាំឆ្នាំ២០២៤ នៃវេទិកា Boao សម្រាប់អាស៊ីដែលមានរយៈបេល ៤ថ្ងៃ បាននិងកំពុងប្រព្រឹត្តទៅនៅទីក្រុង Boao ខេត្ត Hainan។ នៅពេលផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន ភ្ញៀវកិតិ្តយសដែលចូលរួមកិច្ចប្រជុំបានថ្លែងថា និន្នាការងើបឡើងវិញ និងល្អប្រសើរឡើងនៃសេដ្ឋកិច្ចប្រទេសចិន បានធ្វើឱ្យអ្នកផងទាំងពួងមានការរំពឹងទុក កាន់តែខ្លាំងចំពោះការអភិវឌ្ឍ របស់អាស៊ីនាពេលអនាគត ហើយក៏កាន់តែរំពឹងទុកដែរថា ប្រទេសចិននឹងបំពេញបន្ថែមកម្លាំងចលករ ដល់ការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ និងការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃពិភពលោក។

លោក Ban Ki-moon ប្រធានក្រុមប្រឹក្សាវេទិកា Boao សម្រាប់អាស៊ីបានមានប្រសាសន៍ថា “ឥឡូវនេះប្រទេសចិនកំពុងស្ថិតក្នុង ដំណាក់កាលសំខាន់នៃការធ្វើបរិវត្តកម្ម ដែលមិនត្រឹមតែផ្តោតលើរូបមន្ត កំណើនបែបប្រពៃណីទៀតហើយ តែកាន់តែផ្តោតទៅលើគុណភាព និងនិរន្តរភាពនៃការអភិវឌ្ឍ។ ការប្រែប្រួលនេះតម្រូវឱ្យមានចក្ខុទស្សនៈវិស័យ វែងឆ្ងាយនិងមានភាពក្លាហាន។

ប៉ុន្តែបើមើលក្នុងរយៈពេលវែង ការប្រែប្រួលបែបនេះ ពិតជានឹងជំរុញឱ្យសេដ្ឋកិច្ចចិនមានការ អភិវឌ្ឍប្រកបដោយនិរន្តរភាព មិនខានដែលជាដំណឹងដ៏ល្អមួយ។

ការប្រែប្រួលបែបនេះមិនត្រឹមតែ ផ្តល់ផលប្រយោជន៍ដល់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តក៏មានឥទ្ធិពលវិជ្ជមានដល់ដៃគូពាណិជ្ជកម្មរបស់ចិន នៅអាស៊ីនិងពិភពលោកផងដែរ” ៕ អត្ថបទនិងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជាចិន


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top