ព័ត៌មានអន្តរជាតិ

លោកស្រី Peng Liyuan ជួបសន្ទនាជាមួយតំណាងគ្រូប និងសិស្ស នៃក្រុមចម្រៀងច្រៀងភាសាចិន ជាក្រុម Burg របស់ប្រទេសអាល្លឺម៉ង់

រសៀលថ្ងៃទី២៨ ខែមីនា នៅសាលាមធ្យមសិក្សាទី៣៥ នៃក្រុងប៉េកាំង លោកស្រី Peng Liyuan ភរិយាលោកXi Jinping ប្រធានរដ្ឋចិន បានជួបសន្ទនា ជាមួយតំណាងគ្រូប និងសិស្សនៃក្រុមចម្រៀង ច្រៀងភាសាចិនជាក្រុម Burg របស់ប្រទេស អាល្លឺម៉ង់ ដែលបំពេញទស្សនកិច្ច នៅប្រទេសចិន ។

លោកស្រី Peng Liyuan បានសម្តែងការស្វាគមន៍យ៉ាង រាក់ទាក់កក់ក្តៅ ចំពោះគ្រូបង្រៀន និងសិស្សានុសិស្ស នៃក្រុមចម្រៀងច្រៀង ភាសាចិនជាក្រុម Burg ដែលមកបំពេញ ទស្សនកិច្ច នៅប្រទេសចិនម្តងទៀត និងជូនពរក្រុមចម្រៀងនេះ ដែលទទួលបានផ្លែផ្កា យ៉ាងច្រើន ក្នុងការប្រកាន់ខ្ជាប់ការផ្សព្វផ្សាយ ចំណងមិត្តភាពក្នុង រយៈពេល១០ឆ្នាំ ។

លោកស្រី Peng Liyuan បានលើកឡើងថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមរបស់អ្នកទាំងអស់គ្នា ក្រុមចម្រៀង Burg បានបង្កើត ស្ពានមួយ សម្រាប់ការផ្លាស់ប្តូរវប្បធម៌ រវាងចិននិងអាល្លឺម៉ង់ ហើយបានក្លាយជានិមិត្ត សញ្ញាដ៏លេច ធ្លោមួយ នៃចំណងមេត្រីភាព រវាងចិននិងអាល្លឺម៉ង់ ។ រំពឹងថា សិស្សានុសិស្សទាំងឡាយអាចស្វែង យល់ពីពិភពភាសាចិន តាមរយៈតន្ត្រី ដែលហាក់បីដូច ជាកូនសោមាស និងចាប់អារម្មណ៍ពីភាពទាក់ទាញ របស់វប្បធម៌ចិនតាមរយៈចង្វាក់ ភ្លេងដ៏ពីរោះ ក្នុងន័យធ្វើជាបេសកជន នៃចំណងមិត្តភាពរវាងចិន និងអាល្លឺម៉ង់ជំនាន់ថ្មី ៕ អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាព កម្ពុជាចិន

To Top