ព័ត៌មានអន្តរជាតិ

បទវិភាគ៖””អន្ទាក់ Thucydides” មិនមែនចៀសមិនរួចទេ ហើយមានប្រភព ពីការប្រាស្រ័យ ទាក់ទង វាងប្រជាជន ចិននិងសហរដ្ឋអាមេរិក

បទវិភាគ ៖ “អន្ទាក់ Thucydides” មិនមែនចៀសមិនរួចទេ នេះគឺជាគំនិតឯកភាពរួម របស់មជ្ឈដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្ម និងមជ្ឈដ្ឋានយុទ្ធសាស្ត្រ ចំណេះដឹងឯកទេស នៃសហរដ្ឋអាមេរិក ។

កាលពីថ្ងៃទី ២៧ ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនា ជាមួយតំណាងមកពីមជ្ឈដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មនិងមជ្ឈដ្ឋាន យុទ្ធសាស្ត្រចំណេះដឹងឯកទេស នៃសហរដ្ឋអាមេរិក នៅក្រុងប៉េកាំង ។
នេះជាលើកទីមួយហើយ ដែលលោកប្រធានរដ្ឋចិន Xi Jinping បានធ្វើការផ្លាស់ប្តូរទល់មុខគ្នា ជាមួយឥស្សរជនអាមេរិក នៅក្រុងប៉េកាំង ចាប់តាំងពីប្រមុខរដ្ឋចិន-អាមេរិកបានធ្វើកិច្ចជំនួបនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូកាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ មក ។ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងថា គំនិតឯកភាពរួមដ៏ធំបំផុតក្នុង កិច្ចជំនួបនៅទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូគឺ ធ្វើឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកមានស្ថិរភាពនិងប្រសើរឡើង ។ តំណាងភាគីអាមេរិកបានថ្លែងថា “អន្ទាក់ Thucydides” មិនមែនចៀសមិនរួចទេ ។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលសហរដ្ឋអាមេរិក ចាត់ទុកប្រទេសចិន ជាគូប្រជែងយុទ្ធសាស្ត្រ ដ៏សំខាន់បំផុតរបស់ខ្លួន ឥស្សេជនអ្នកវិភាគ ជាច្រើន បានប្រើពាក្យ”អន្ទាក់ Thucydides” មកបង្ហាញពីការព្រួយ បារម្ភចំពោះទិសដៅអភិវឌ្ឍន៍ នៃទំនាក់ទំនងរវាងចិន និងអាមេរិក ។ ក្នុងអំឡុងពេលកិច្ចជំនួបលើកនេះ ហេតុអ្វីបានជាតំណាង ភាគី អាមេរិកថ្លែងថា “អន្ទាក់ Thucydides” មិនមែនចៀសមិនរួចទេ ? យើងអាចពន្យល់ពី វិស័យចំនួន ៣ ។

ភាពជោគជ័យរៀងៗខ្លួនរបស់ចិន និងអាមេរិក គឺជាកាលានុវត្តភាពសម្រាប់គ្នាទៅវិញទៅមក ។ ទំហំពាណិជ្ជកម្មរវាងចិន និងអាមេរិកបានកើន ឡើងជាង ២០០ ដងចាប់តាំងពីភាគីទាំងពីរបានបង្កើតទំនាក់ទំនងការទូតមក ទំហំពាណិជ្ជកម្ម ទ្វេភាគីក្នុងឆ្នាំ ២០២៣ មានចំនួន ៤,៧ ទ្រីលានយាន់ប្រាក់ចិន បច្ចុប្បន្ននេះ មានសហគ្រាសអាមេរិកចំនួនលើសពី៧ ម៉ឺនសហគ្រាសមកវិនិយោគទុននិងប្រកបអាជីពនៅក្នុងប្រទេសចិនដែលប្រាក់ចំណេញប្រចាំឆ្នាំមានចំនួនលើសពី ៥០ ពាន់លានដុល្លារអាមេរិក ដែលក៏បាននាំមកនូវកម្លាំង រស់រវើក ដល់សេដ្ឋកិច្ចចិនផងដែរ ទំហំពាណិជ្ជកម្មរវាងចិន និងអាមេរិកបានផ្តល់ការ ទ្រទ្រង់ ដល់ឱកាសការងារជាង ២៦០ ម៉ឺនកន្លែងក្នុងស្រុកអាមេរិក ។ល។ អាចឃើញថា ធាតុពិត នៃទំនាក់ទំនង សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងអាមេរិក គឺ បានផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញ ទៅមកនិងឈ្នះ-ឈ្នះ ។

បច្ចុប្បន្ននេះ ប្រទេសចិន កំពុងពូនជ្រំនិងអភិវឌ្ឍយ៉ាងសកម្មនូវកម្លាំងផលិតកម្មគុណភាពថ្មី មិនថាការធ្វើបរិវត្តកម្ម ឧស្សាហកម្មប្រពៃណីឬក៏ការ អភិវឌ្ឍឧស្សាហកម្មងើបឡើងថ្មីនិង ឧស្សាហកម្ម សំដៅទៅរកពេលអនាគតក្តី ក៏សុទ្ធតែនាំមក នូវកាលានុវត្តភាព កាន់តែច្រើនដល់សហគ្រាស អាមេរិក ។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិនបានពន្លឿន ការដាក់ចេញនូវ បញ្ជីអវិជ្ជមាន នៃការអនុញ្ញាត ឱ្យការវិនិយោគ នៃពាណិជ្ជករបរទេសចូល ទីផ្សារចិនឆ្នាំ ២០២៤ លុបចោលដោយគ្រប់ជ្រុង ជ្រោយ នូវវិធានការរឹតបន្ដឹង ទុនបរទេសវិនិយោគក្នុងវិស័យកម្មន្តសាល ក៏ដូចជាបន្ធូរបន្ថយនូវ ការដាក់កំហិត ចំពោះការអនុញ្ញាតឱ្យចូលក្នុងមុខរបរសេវាកម្ម ដូចជាទូរគមនាគមន៍និងសុខាភិបាលជាដើម ។ ប្រការនេះបានធ្វើឱ្យលំហអភិវឌ្ឍន៍ នៃសហគ្រាសអាមេរិក មានភាពកាន់តែទូលំទូលាយ ។

រំលឹកឡើងវិញនូវការបត់បែននៃទំនាក់ទំនងចិន-អាមេរិកក្នុងប៉ុន្មាន ឆ្នាំចុងក្រោយនេះ មូលហេតុសំខាន់បំផុត គឺ ស្ថិតនៅត្រង់ថា អាមេរិកបាន ចាត់ទុកចិនជាគូប្រជែងសំខាន់បំផុត ដោយខុសឆ្គង ។ បច្ចុប្បន្ននេះ ការយល់ដឹងខុសឆ្គង របស់អាមេរិកចំពោះប្រទេសចិន នៅតែបន្តកើត មានដដែល ហើយមធ្យោបាយសម្រាប់ គាបសង្កត់ចិនបានប្រើប្រាស់ ក្នុងទម្រង់ថ្មីជាបន្តបន្ទាប់ ។ ប្រការនេះបានបណ្តាលឱ្យមជ្ឈដ្ឋាន ឧស្សាហកម្មនិងពាណិជ្ជកម្ម នៃអាមេរិកមានការប្រឆាំងយ៉ាងខ្លាំង ។

“អន្ទាក់ Thucydides” មិនមែនចៀសមិនរួចទេ វាក៏មានប្រភពពីការប្រាស្រ័យ ទាក់ទងនិងចំណងមិត្តភាព រវាងប្រជាជន នៃប្រទេសទាំងពីរ ចិននិងសហរដ្ឋអាមេរិកផងដែរ ។ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ ប្រទេសចិនបានប្រកាសថា នឹងអញ្ជើញយុវជននិងក្មេង ជំទង់អាមេរិកចំនួន ៥ ម៉ឺននាក់ឱ្យធ្វើការផ្លាស់ប្តូរនិងរៀនសូត្រនៅប្រទេសចិនក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ ។ ព្រមពេលជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់ នៃក្រុមហ៊ុន ឆ្លងប្រទេស បាននាំគ្នាមកបំពេញ ទស្សនកិច្ច នៅប្រទេសចិន ក្នុងនោះបូករួមទាំងមន្ត្រីជាន់ខ្ពស់នៃសហគ្រាសអាមេរិកជាច្រើនដូចជា ក្រុមហ៊ុន Apple និងក្រុមហ៊ុន Qualcomm ជាដើម ។ ប្រវត្តិសាស្រ្តនៃទំនាក់ទំនងចិន-អាមេរិក នៅអតីតកាលត្រូវ បានសរសេរដោយប្រជាជន ហើយនៅអនាគតកាលកាន់ តែត្រូវបង្កើតដោយប្រជាជនដែរ ។

សូមបញ្ជាក់ថា ឆ្នាំនេះគឺជាខួបទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងចិននិងសហរដ្ឋអាមេរិក ។ ក្រោមស្ថានការណ៍ នាពេលបច្ចុប្បន្ន ផលប្រយោជន៍រួមរវាងចិន និង អាមេរិកមិនមែនត្រូវកាត់បន្ថយទេ តែគឺកាន់តែច្រើន ឡើងៗ ។ ដោយឡែកសហរដ្ឋអាមេរិក និងចិនចាំបាច់ត្រូវធ្វើកិច្ចសហប្រតិបតិ្តការ ហើយចាំបាច់ត្រូវស្វែង រកវិធីដ៏ ត្រឹមត្រូវ សម្រាប់ការរួម រស់ជាមួយគ្នា ។ “អន្ទាក់ Thucydides” មិនមែនចៀសមិនរួចទេ នេះគឺជាគំនិតឯកភាពរួម របស់មជ្ឈដ្ឋាន ឧស្សាហកម្ម និងពាណិជ្ជកម្មនិង មជ្ឈដ្ឋានយុទ្ធសាស្ត្រចំណេះដឹងឯកទេស នៃសហរដ្ឋអាមេរិក ហើយក៏គួរក្លាយជាគំនិ តឯកភាពរួម របស់ថ្នាក់កាន់អំណាច របស់សហរដ្ឋអាមេរិកផងដែរ ៕ អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាព កម្ពុជាចិន

To Top