បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT យ៉ាងហោចណាស់ មានជនជាតិប៉ូឡូញ ២០នាក់ ដែលកំពុងប្រយុទ្ធ ដើម្បីគៀវត្រូវត្រូវបានសម្លាប់ នៅក្នុងសមរភូមិ នេះបើយោង តាមទាហានម្នាក់ នៃកងពលបរទេស របស់ប្រទេសអ៊ុយក្រែន ដែលបាននិយាយទៅកាន់វិទ្យុប៉ូឡូញ កាលពីថ្ងៃសុក្រ។
បុរសដែលមានឈ្មោះ Piotr Mitkiewicz ដែលបានចូលរួមក្នុងកងពលការពារដែនដីអន្តរជាតិ នៃអ៊ុយក្រែននៅក្នុងខែឧសភា ឆ្នាំ ២០២២ បាននិយាយជាញឹកញាប់ ជាមួយប្រព័ន្ធផ្សព្វផ្សាយ ប៉ូឡូញ អំពីបទពិសោធន៍ របស់គាត់ព្រមទាំង សក្ខីកម្មចុងក្រោយរបស់គាត់គឺនៅលើកម្មវិធី Morning Talk របស់វិទ្យុ RMF ដែលមានមូលដ្ឋាននៅទីក្រុង Krakow ។
លោកបានបន្ថែមដែរ នៅពេលសួរថា តើមានជនជាតិប៉ូឡូញប៉ុន្មាននាក់ ដែលកំពុងប្រយុទ្ធដើម្បីអ៊ុយក្រែនថា៖ខ្ញុំបាននៅទីនោះយូរជាងគេ ហើយខ្ញុំស្គាល់ភាគច្រើន នៃអ្នកដែលនៅទីនោះប៉ុន្តែខ្ញុំហ៊ាន និយាយថា យើងមានរហូត ដល់២០នាក់បានស្លាប់។
ការប៉ាន់ស្មានរបស់លោក Mitkiewicz គឺទាបជាងគណនីផ្លូវការរបស់រុស្ស៊ីឆ្ងាយណាស់ខណៈដែល កាលពីដើមខែនេះ ក្រសួងការពារជាតិរុស្ស៊ី បានដាក់ចំនួនទាហានស៊ីឈ្នួល ប៉ូឡូញដែលត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះនៅចំនួនដល់ទៅ១៤៩៧ ដែលជាច្រើនជាងពាក់កណ្តាល នៃចំនួន២៩៦០នាក់សរុប ដែលបានចុះឈ្មោះក្នុងបុព្វហេតុអ៊ុយក្រែន ។
គួរឲ្យដឹងដែរថារដ្ឋាភិបាល ទីក្រុងមូស្គូបានប៉ាន់ប្រមាណថា យ៉ាងហោចណាស់មានយុទ្ធជនបរទេសចំនួន ១៣៣៨៧ នាក់បានកាន់អាវុធជំនួសទីក្រុងគៀវ ដែលក្នុងនោះ ៥៩៦២ នាក់ត្រូវបានសម្លាប់ ៕
ប្រែសម្រួល៖ស៊ុនលី