ហ្សាការតា៖ មន្ត្រីមួយរូបបានប្រាប់ ដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មានករណីផ្ទុះមួយបានកក្រើកចេញ ពីអគារយោធាក្បែររដ្ឋធានីហ្សាការតា របស់ប្រទេសឥណ្ឌូនេស៊ី កាលពីល្ងាចថ្ងៃសៅរ៍ ។
លោក Kristomei Sianturi អ្នកនាំពាក្យកងទ័ពឥណ្ឌូណេស៊ី បានលើកឡើងថា ការបំផ្ទុះនេះបានកើតឡើងនៅម៉ោង១៨ និង៣០នាទីយប់ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១១និង៣០នាទីម៉ោងសកល នៅក្នុងឃ្លាំងគ្រាប់រំសេវយោធា ស្ថិតនៅក្នុងភូមិ Ciangsana ក្នុងតំបន់ Bogor ខេត្តជ្វាខាងលិច (West Java) ចម្ងាយប្រហែល៧គីឡូម៉ែត្រពីព្រំដែន ភាគខាងកើត នៃទីក្រុងហ្សាការតា ។
អ្នកនាំពាក្យបានដដែលនេះបានលើកឡើងថា ក្រុមពន្លត់អគ្គិភ័យត្រូវបានដាក់ពង្រាយ ប៉ុន្តែមិនទាន់អាចចូលទៅដល់កន្លែងផ្ទុះនៅឡើយទេ ។
លោក Sianturi បានបញ្ជាក់ថា ពលរដ្ឋដែលរស់នៅក្បែរឃ្លាំងនោះ ត្រូវបានជម្លៀសទៅកាន់តំបន់ ដែលមានសុវត្ថិភាពហើយ ។ លោកបានលើកឡើងទៀតថា ជនរងគ្រោះ ឬរបួសនៅមិនទាន់ដឹងនោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា