ព័ត៌មានអន្តរជាតិ

លោក Zelensky ផ្លាស់ប្តូរជំហរបស់ខ្លួន ក្នុងការចរចា ជាមួយនឹងភាគីរុស្សី

RT News

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតី​ Vladimir Zelensky បានបង្ហាញថា ការវិលត្រឡប់ ទៅកាន់ព្រំដែនឆ្នាំ ១៩៩១ របស់អ៊ុយក្រែន មិនមែនជាលក្ខខណ្ឌ សម្រាប់កិច្ចចរចាសន្តិភាព ជាមួយទីក្រុងមូស្គូទៀតទេ បើទោះបីជាគាត់បន្តជំរុញ ទៅមុខជាមួយនឹង រូបមន្តសន្តិភាព ផ្ទាល់ខ្លួនរបស់គាត់ ដែលត្រូវបានវិមានក្រឹមឡាំង ច្រានចោលថាមិនសមហេតុផល ។

លោកZelensky បានហាមឃាត់រាល់ការ ចរចាជាមួយថ្នាក់ដឹកនាំបច្ចុប្បន្ន នៅទីក្រុងមូស្គូក្នុងឆ្នាំ២០២២ បន្ទាប់ពីអតីតតំបន់អ៊ុយក្រែនចំនួនបួនបានបោះឆ្នោត យ៉ាងលើសលប់ ដើម្បីចូលរួមជាមួយរុស្ស៊ី ។

ចាប់តាំងពីពេលនោះ មកគាត់បានប្រមូលផ្តុំការគាំទ្រ លោកខាងលិចសម្រាប់រូបមន្តដប់ចំណុច របស់គាត់ដែលរួមបញ្ចូលទាំងការដកកងទ័ពរុស្ស៊ីពេញលេញនិងការវិលត្រឡប់ ទៅកាន់ព្រំដែនរបស់អ៊ុយក្រែនឆ្នាំ១៩៩១រួមទាំងនៅ Crimea ក៏ដូចជាការបង្ខំឱ្យទីក្រុងម៉ូស្គូបង់ប្រាក់សំណង ក្នុងចំណោមលក្ខខណ្ឌផ្សេងទៀត ។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងបទសម្ភាសន៍ជាមួយ CBS ក្នុងសប្តាហ៍នេះ លោក Zelensky បានស្នើថា មិនចាំបាច់មានការដណ្តើមយកទឹក ដីនេះវិញ ដោយមធ្យោបាយយោធាទាំងស្រុងនោះទេ ដោយនិយាយថា កងកម្លាំងអ៊ុយក្រែន យ៉ាងហោចណាស់គួរតែស្ដារស្ថានភាពឆ្នាំ២០២២ឡើងវិញ។

លោកបន្តថា ៖ យើងនឹងមិនត្រូវដកហូតទឹកដី របស់យើងទាំងស្រុង ដោយមធ្យោបាយយោធាឡើយ ខ្ញុំប្រាកដថា នៅពេលដែលគាត់ [ប្រធានាធិបតី Vladimir Putin បាត់បង់អ្វី ដែលគាត់បានកាន់កាប់ តាំងពីឆ្នាំ២០២២ គាត់នឹងបាត់បង់ទំនុកចិត្តទាំងស្រុង សូម្បីតែប្រទេសទាំងនោះ ដែលនៅតែស្ថិតខាង អ៊ុយក្រែក៏ដោយ ៕

ប្រែសម្រួល៖ស៊ុនលី

To Top