បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់លោកស្រី Elina Valtonen បាននិយាយថា
ប្រធានាធិបតីបារាំង Emmanuel Macron បានធ្វើរឿងត្រឹមត្រូវជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់គាត់ដើម្បីរក្សា
ភាពមិនច្បាស់លាស់ជាយុទ្ធសាស្ត្រ ដើម្បីបន្តឱ្យរុស្ស៊ីទស្សន៍ទាយថាតើក្រុមលោកខាងលិចពិតជាអាចដាក់ពង្រាយកងទ័ពទៅកាន់
អ៊ុយក្រែនឬអត់។
ថ្លែងទៅកាន់កាសែត Financial Times កាលពីថ្ងៃអាទិត្យ លោកស្រី Valtonen បានគាំទ្រគោលជំហរដែលធ្វើឡើង
ដោយប្រធានាធិបតីបារាំង លើការដាក់ពង្រាយកងទ័ព ដើម្បីគាំទ្រទីក្រុងគៀវប្រឆាំងនឹងទីក្រុងមូស្គូ ដោយប្រកែកថា មិនមាន តម្រូវការចាំបាច់ក្នុងការបញ្ជូនពួកគេចូលនោះលឿនពេកនោះទេ។
លោកស្រីបន្តថា៖ឥឡូវនេះមិនមែនជាពេលដែលត្រូវបញ្ជូនទ័ពទៅទឹកដីនោះទេ ហើយយើងក៏មិនព្រមពិភាក្សាវានៅដំណាក់កាលនេះ ដែរ ប៉ុន្តែសម្រាប់រយៈពេលវែង ប្រាកដណាស់យើងមិនគួរបដិសេធអ្វីនោះទេ។
គួរឲ្យដឹងដែរថាលោកស្រីរដ្ឋមន្ត្រីក៏បានស្នើដែរថា វិធីសាស្រ្តមិនច្បាស់លាស់ចំពោះបញ្ហាដែលបង្ហាញដោយទីក្រុងប៉ារីស គឺជាវិធីត្រឹមត្រូវ ព្រោះ វាសន្មត់ថា ទីក្រុងមូស្គូស្មានអំពីវិសាលភាពនៃការគាំទ្ររបស់បស្ចិមប្រទេសសម្រាប់អ៊ុយក្រែន និងអំពីឆន្ទៈរបស់ប្រទេសណាតូក្នុងការចូលទៅ ក្នុងជម្លោះជាមួយរុស្ស៊ី៕ ប្រែសម្រួល៖ស៊ុនលី