ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ត្រៀម​វាយប្រហារ​លើ​ទីក្រុងរ៉ាហ្វា ខណៈ​កិច្ចចរចា​បទ​ឈប់​បាញ់ ​បន្ត​ធ្វើឡើងនៅ​អេហ្ស៊ីប

Xinhua
" "

យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសថា យោធាអ៊ីស្រាអែល កំពុងរៀបចំបើកការវាយប្រហារលើទីក្រុងរ៉ាហ្វា ខណៈដែលការចរចាបទឈប់បាញ់ បានចាប់ផ្តើមឡើងវិញនៅក្នុងប្រទេសអេហ្ស៊ីប។

ទីក្រុងរ៉ាហ្វា ដែលជាទីក្រុងភាគខាងត្បូងបំផុត របស់តំបន់ហ្គាហ្សា បានក្លាយជាជម្រក សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ជាងមួយលាននាក់ ដែលកំពុងស្វែងរកទីជំរកពីការទម្លាក់គ្រាប់បែក។ អ្នកជំនាញរបស់អង្គការសហប្រជាជាតិ និងប្រទេសមួយចំនួនបានព្រមានថា ប្រតិបត្តិការជើងគោកណាមួយនៅក្នុងទីក្រុងនេះ នឹងនាំឱ្យមានមហន្តរាយដល់ជនស៊ីវិល។

" "

នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា បន្ទាប់ពីការយល់ព្រមរបស់គាត់ចំពោះ ផែនការរបស់យោធាសម្រាប់ការ វាយប្រហារលើដីនៅទីក្រុងរ៉ាហ្វា កាលពីដើមខែមីនា ឥឡូវនេះកងទ័ពកំពុងរៀបចំ ជម្លៀសប្រជាជនមុនពេលវាយប្រហារទីក្រុង។

" "

លោក​បាន​បន្ត​ថា “វា​នឹង​ត្រូវ​ការ​ពេល​វេលា ប៉ុន្តែ​វា​នឹង​ត្រូវ​បាន​ធ្វើ យើងនឹងចូលទៅក្នុងទីក្រុងរ៉ាហ្វា ហើយសម្លាប់កងវរសេនាតូចរបស់ក្រុមហាម៉ាស នៅទីនោះ។ គ្មានជ័យជំនះនោះទេ ប្រសិនបើមិនបានចូលទៅក្នុងទីក្រុងរ៉ាហ្វា និងកម្ចាត់កងវរសេនាតូចរបស់ក្រុមហាម៉ាស នៅទីនោះ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top