ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន វាយប្រហារលើទឹកដីរុស្សី សាជាថ្មីរបួសមនុស្សយ៉ាងហោចណាស់៩ នាក់

xinhua

បរទេស៖យោងតាមការចេញផ្សាយរបស់ RT អភិបាលក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្សប្រាំបួននាក់បានរងរបួសកាលពីថ្ងៃចន្ទដោយការវាយប្រហារ ចុងក្រោយបង្អស់របស់អ៊ុយក្រែនទៅលើតំបន់ព្រំដែន Belgorod របស់ប្រទេសរុស្ស៊ីដែលក្នុងនោះ គោលដៅពីលើអាកាសជាង ៣៦ ត្រូវបានស្ទាក់ចាប់ដោយកងកម្លាំង
រុស្ស៊ី។

អភិបាលខេត្ត Vyacheslav Gladkov បានសរសេរក្នុងសារ Telegram ថា បុរសម្នាក់បានទទួលរបួសទ្រូងយ៉ាងធ្ងន់ធ្ងរ ខណៈដែលកូនស្រីរបស់គាត់ត្រូវរង គ្រោះហើយទោះបីជាយ់ាងណាក្តី អ្នក​របួស​ទាំង​អស់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យបានរួចរាល់ហើយ។

ការវាយប្រហារនេះបានបំផ្លាញផ្ទះជាច្រើនខ្នង ដោយបង្អួចបានបែកខ្ទេចខ្ទីនៅក្នុងអគារខ្ពស់ចំនួនប្រាំបីនៅក្នុងទីក្រុង Belgorod ជាមួយនឹងផ្ទះតូចៗចំនួន៣ ខ្នង ក៏រងការខូចខាតផងដែរ។

អភិបាល​ខេត្ត​បាន​និយាយ​ថា សាលារៀន​ក្នុង​តំបន់​មួយ​និង​រថយន្ត​បី​គ្រឿង​ ដែល​មួយ​ត្រូវ​បាន​ឆេះ​ទាំង​ស្រុង​បាន​រង​ការ​ខូច​ខាត​ដោយ​ការ​វាយ​ប្រហារហើយបើ យោងតាមលោក Gladkov ផ្ទះជាច្រើននៅខាងក្រៅទីក្រុងក៏ត្រូវការការជួសជុលឡើងវិញផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top