បរទេស៖ ឧត្តមសេនីយទោ Mohammad Reza Zahedi របស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែលលើទីក្រុង Damascus ប្រទេសស៊ីរី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីរី (SANA) បានឱ្យដឹងថា ការវាយប្រហារកាលពីថ្ងៃចន្ទ បានបំផ្លាញអគារមួយនៅជាប់នឹង ស្ថានទូតអ៊ីរ៉ង់នៅទីក្រុងដាម៉ាស ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦ នាក់ ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានកំណត់ អត្តសញ្ញាណអគារនេះជាស្ថានកុងស៊ុលអ៊ីរ៉ង់ និងជាលំនៅដ្ឋានរបស់ឯកអគ្គរដ្ឋទូត។ ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់បានកំណត់អត្តសញ្ញាណ លោកឧត្តមសេនីយ៍ Zahedi ដែលជាមេបញ្ជាការជាន់ខ្ពស់នៅក្នុងកងកម្លាំង Quds របស់ IRGC ថាស្ថិតក្នុងចំណោមអ្នកស្លាប់ ចំណែកអនុប្រធានរបស់គាត់ ត្រូវបានគេរាយការណ៍ថាបានស្លាប់ផងដែរ។
យោងតាមអ្នកឆ្លើយឆ្លងព័ត៌មាន Reuters នៅទីក្រុង ដាម៉ាស គឺ ស្ថានកុងស៊ុលត្រូវបានបាក់ “រាបស្មើ” នៅក្នុងអ្វីដែលត្រូវបានពិពណ៌នាថាជា “ការកើនឡើងគួរឱ្យភ្ញាក់ផ្អើលនៃជម្លោះនៅមជ្ឈិមបូព៌ា ដែលនឹងធ្វើឱ្យអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន” ។
អ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយ លើការវាយប្រហារពីដែនអាកាសនេះនោះទេ។ ទីក្រុងហ្សេរុយសាឡឹមខាងលិចកម្រ ទទួលស្គាល់ការវាយប្រហារ តាមអាកាសរបស់ខ្លួនប្រឆាំងនឹងស៊ីរី ដែលក្រុងដាម៉ាសបានបរិហារម្តងហើយម្តងទៀតថា ជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន ៕
ប្រែសម្រួលៈ ណៃ តុលា