ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលថៃ នឹងអនុម័តសេចក្តីព្រាងច្បាប់ដែលធានាថា កញ្ឆាត្រូវបានប្រើប្រាស់សម្រាប់ គោលបំណងព្យាបាល និងដើម្បីសុខភាព

the nation

បរទេស៖ រដ្ឋមន្ត្រីសុខាភិបាលសាធារណៈរបស់ប្រទេសថៃ លោក Cholnan Srikaew បាននិយាយថា ក្នុងពេលឆាប់ៗនេះ រដ្ឋាភិបាលនឹងអនុម័តសេចក្តីព្រាងច្បាប់ដែលធានាថា កញ្ឆាត្រូវបានប្រើប្រាស់ សម្រាប់គោលបំណងព្យាបាល និងដើម្បីសុខភាពតែប៉ុណ្ណោះ។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Cholnan Srikaew បានធ្វើអត្ថាធិប្បាយនៅថ្ងៃអង្គារ ដើម្បីកែតម្រូវនាយករដ្ឋមន្ត្រី លោក សេដ្ឋា ថាវីស៊ីន ដែលថ្មីៗនេះបានប្រាប់គេហទំព័រព័ត៌មានអនឡាញថា រដ្ឋាភិបាលរបស់លោកនឹង ដាក់កញ្ឆាចូលក្នុងបញ្ជីគ្រឿងញៀនវិញ។

ចំណែករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការអត្ថាធិប្បាយរបស់លោក សេដ្ឋា ថាវីស៊ីន ហើយបានប្រកាសកាលពីថ្ងៃចន្ទថា លោកត្រូវតែស្តាប់បទសម្ភាសន៍ទាំងស្រុង មុនពេលដែលលោកអាចឆ្លើយតបបាន។

លោក Anutin ក្នុងតួនាទីជារដ្ឋមន្ត្រីសុខាភិបាល សាធារណៈក្នុងរដ្ឋាភិបាលមុន បានជំរុញឲ្យដកកញ្ឆាចេញពី បញ្ជីជាតិនៃគ្រឿងញៀន។

ក្នុងពេលឃោសនារកសំឡេងឆ្នោត ក្នុងអំឡុងការបោះឆ្នោតសកលឆ្នាំ ២០១៩ គណបក្ស Bhumjaithai របស់លោក Anutin បានសន្យាអ្នកបោះឆ្នោតថា នឹងធានាថាកញ្ឆាត្រូវមានភាពស្របច្បាប់ ដូច្នេះវាអាចប្រើប្រាស់សម្រាប់ការព្យាបាលវេជ្ជសាស្រ្ត និងជាគ្រឿងផ្សំសម្រាប់ផលិតផលសុខភាព ដូច្នេះហើយបានជាដំណាំ សាច់ប្រាក់សម្រាប់ប្រទេសថៃ។

ការដាក់កញ្ឆាចូលក្នុងបញ្ជីគ្រឿងញៀន នឹងបង្កឱ្យមានជម្លោះរវាង មេដឹកនាំសម្ព័ន្ធភាពភឿថៃ និងដៃគូសំខាន់គឺគណបក្ស Bhumjaithai៕

ប្រែសម្រួលៈ ណៃ តុលា

To Top