ព័ត៌មានអន្តរជាតិ

ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​ប្រចាំ​ស៊ីរី ប្តេជ្ញា​សងសឹក​នឹង​ការ​ វាយប្រហារ​របស់​អ៊ីស្រាអែល លើ​ស្ថានទូតរបស់ខ្លួន

Xinhua

ដាម៉ាស៖ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសស៊ីរី លោក Hossein Akbari បានសន្យាថា អ៊ីរ៉ង់នឹងឆ្លើយតបចំពោះការ វាយប្រហាររបស់អ៊ីស្រាអែល លើស្ថានទូតអ៊ីរ៉ង់របស់ខ្លួន នៅក្នុងរដ្ឋធានីដាម៉ាស់ ប្រទេសស៊ីរី នៅព្រឹកថ្ងៃចន្ទម្សិលមិញនេះ ជាមួយនឹងកម្លាំងស្មើគ្នា។

បន្ទាប់ពីការវាយប្រហារ ដោយមីស៊ីលរបស់អ៊ីស្រាអែល ទៅលើអគារកុងស៊ុលនៃស្ថានទូតអ៊ីរ៉ង់ លោក Akbari បានប្រាប់អ្នកសារព័ត៌មានថា សហការីរបស់លោកចំនួន ៥នាក់បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារនេះ ខណៈដែលឆ្មាំស្ថានទូតអ៊ីរ៉ង់ ពីរនាក់បានរងរបួស។

លោកបានលើកឡើងថា អ៊ីស្រាអែលបានបំពានច្បាប់អន្តរជាតិយ៉ាងច្បាស់។ តើនៅពេលណាដែលអង្គការអន្តរជាតិ ដែលមានបំណងអនុវត្តច្បាប់ទាំងនេះ នឹងចាត់វិធានការ?” ។

ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​បាន​ចេញ​ការ​ព្រមាន​ថា អ៊ីរ៉ង់​នឹង​មិន​បណ្តោយ​ឱ្យ​សកម្មភាព​ របស់​អ៊ីស្រាអែល​ប្រព្រឹត្ត​ទៅ ដោយ​គ្មាន​ចម្លើយ​ឡើយ ហើយ​នឹង​សងសឹក​ដោយ​កម្លាំង​ស្មើគ្នា។

លោក Akbari បានបន្ដថា “អ៊ីស្រាអែល នឹងប្រឈមមុខនឹងផលវិបាក សម្រាប់សកម្មភាពរបស់ពួកគេ ហើយយើងនឹងឆ្លើយតប ដោយភាពខ្លាំងដូចគ្នា” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Faisal Mekdad ដែលបានទៅដល់កន្លែងកើតហេតុ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលនោះ បានថ្កោលទោសឧបទ្ទវហេតុនេះថា មិនសមហេតុផល ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top