បរទេស៖ ការជក់កញ្ឆាឥឡូវនេះគឺស្របច្បាប់សម្រាប់មនុស្សពេញវ័យដែលមានអាយុលើសពី ១៨ ឆ្នាំនៅក្នុងប្រទេសអាឡឺម៉ង់ បន្ទាប់ពីច្បាប់ថ្មីដែលបញ្ជាក់ពីកម្មសិទ្ធិផ្ទាល់ខ្លួនបានចូលជាធរមាននៅថ្ងៃទី ១ ខែមេសា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ច្បាប់ដែលបានធ្វើឱ្យប្រទេសអាល្លឺម៉ង់ក្លាយជាប្រទេសសហភាពអឺរ៉ុបដ៏ធំបំផុតក្នុងការធ្វើឱ្យស្របច្បាប់នូវកញ្ឆាសម្រាប់កម្សាន្តត្រូវបានអនុម័តបន្ទាប់ពីការជជែកពិភាក្សាគ្នាយ៉ាងក្តៅគគុកអំពីគុណសម្បត្តិនិងគុណវិបត្តិនៃការផ្តល់ភាពងាយស្រួលជាងមុន។
ច្បាប់ថ្មីនេះអនុញ្ញាតឱ្យមនុស្សពេញវ័យនៅប្រទេសអាល្លឺម៉ង់មានកញ្ឆាស្ងួតរហូតដល់ ២៥ក្រាម នៅកន្លែងសាធារណៈ និងដាំដើមកញ្ឆារហូតដល់បីនៅផ្ទះ។
ការប្រើប្រាស់កញ្ឆានៅទីសាធារណៈនឹងត្រូវហាមឃាត់ នៅជិតសាលារៀន កន្លែងកីឡា និងសួនកុមារ ចន្លោះពីម៉ោង ៧ ព្រឹកដល់ម៉ោង ៨ យប់។ អនីតិជនដែលចាប់បានក្នុងការកាន់កាប់កញ្ឆានឹងត្រូវឆ្លងកាត់កម្មវិធីទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន។
រដ្ឋាភិបាលចម្រុះអាល្លឺម៉ង់ដែលដឹកនាំដោយអធិការបតីលោក Olaf Scholz បានអះអាងថា ការធ្វើស្របច្បាប់នេះនឹងជួយទប់ស្កាត់ទីផ្សារងងឹតដែលកំពុងកើនឡើងសម្រាប់សារធាតុពេញនិយម។ ទោះជាយ៉ាងណាក៏ដោយ សមាគមវេជ្ជសាស្ត្រមួយចំនួនបានព្រមានថា ការផ្លាស់ប្តូរដើម្បីកាត់បន្ថយរកជាតិឥតប្រយោជន៍នេះនឹងនាំឱ្យមានហានិភ័យខ្ពស់បំផុតក្នុងចំណោមមនុស្សវ័យក្មេង៕ ប្រែសម្រួលៈ ណៃ តុលា