បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT អ៊ុយក្រែន បានជំរុញការផលិតយន្តហោះ គ្មានមនុស្សបើកក្នុង ស្រុកយ៉ាងខ្លាំង ចំពេលមានការអំពាវនាវរបស់ប្រធានាធិបតីVladimir Zelensky ឱ្យផលិតឲ្យបានមួយលានគ្រឿងនៅឆ្នាំនេះនេះបើយោងតាមរដ្ឋមន្ត្រីក្រសួង កំណែទម្រង់ឌីជីថល របស់ប្រទេសលោក Mikhail Fedorov បានអះអាង។
ការថ្លែងទៅកាន់សារព័ត៌មាន អាល្លឺម៉ង់ Welt កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីបានអះអាងថា ក្រុងគៀវបានបង្កើនការផលិត យន្តហោះគ្មានមនុស្ស បើកក្នុងស្រុក ដែលមានចម្ងាយហោះ ហើរពី ៧០០ ទៅ ១០០០ គីឡូម៉ែត្រ ដោយចំនួនកើនឡើង ដល់ទៅ១០ដង បើធៀបនឹងឆ្នាំមុន។
លោកFedorov បានពន្យល់ថា នេះរួមបញ្ចូលទាំងការផលិត FPV យន្តហោះឈ្លបយកការណ៍ ការដឹកជញ្ជូន ដ្រូនប្រយុទ្ធ kamikaze យន្តហោះគ្មានមនុស្សបើកក្នុងសមុទ្រ និងដី ព្រមទាំង UAVs ថ្មីដែលមានសមត្ថភាពវាយប្រហារគោលដៅនៅ
ចម្ងាយលើសពី១០០០ គីឡូម៉ែត្រទៀតផង។
លោកក៏បានបន្ថែមថា អ៊ុយក្រែន កំពុងបង្កើតប្រព័ន្ធមនុស្សយន្ត ដែលមានមូលដ្ឋានលើដី និងឧបករណ៍សង្គ្រាម អេឡិចត្រូនិកផ្ទាល់ខ្លួន ក៏ដូចជាធ្វើការដើម្បីណែនាំបញ្ញាសិប្បនិមិត្តទៅក្នុងប្រតិបត្តិការរបស់ UAV ដោយស្នើថា គំរូដើមដំបូងអាចត្រូវបានដាក់ ពង្រាយទៅកាន់សមរភូមិ នៅចុងឆ្នាំនេះ៕
ប្រែសម្រួល៖ស៊ុនលី