ព័ត៌មានអន្តរជាតិ

បណ្តាប្រទេសមជ្ឈិមបូព៌ា ថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើបុគ្គលិកជំនួយ នៅតំបន់ហ្គាហ្សា

រូបភាពពី៖​ XINHUA

គែរ៖ ប្រទេស​នៅ​ទូទាំង​មជ្ឈិមបូព៌ា បាន​ថ្កោលទោស​យ៉ាង​ខ្លាំង ចំពោះ​ការ​សម្លាប់​បុគ្គលិក​ជំនួយ ៧នាក់​នៃ World Central Kitchen (WCK) ក្នុង​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​របស់​អ៊ីស្រាអែល​ពេញ​មួយ​យប់​លើ​តំបន់ហ្គាហ្សាស្រ្ទីប។

ក្រសួងការបរទេសអេហ្ស៊ីបបានសម្តែង “ការបរិហារដោយមិនច្បាស់លាស់ ចំពោះការបន្តដាក់គោលដៅរបស់អ៊ីស្រាអែល ចំពោះអង្គការមនុស្សធម៌” នៅក្នុងតំបន់ហ្គាហ្សា។

អេហ្ស៊ីបអំពាវនាវឱ្យមាន “ការស៊ើបអង្កេតជាបន្ទាន់ និងធ្ងន់ធ្ងរ ដើម្បីទទួលខុសត្រូវ ចំពោះការរំលោភបំពានជាប្រព័ន្ធនៃសិទ្ធិមនុស្សប៉ាឡេស្ទីន ការអនុលោមតាមដំណោះស្រាយទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទាក់ទងនឹងបទឈប់បាញ់ជាបន្ទាន់ ការទទួលបានជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងនិរន្តរភាព និងការការពារសម្រាប់ បុគ្គលិកសង្គ្រោះមនុស្សធម៌ទាំងអស់”។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានឲ្យដឹងថា ឧបទ្ទវហេតុនេះបានបង្ហាញជាថ្មីម្តងទៀតថា អ៊ីស្រាអែល នៅតែទទូចលើ “ការបង្ខិតបង្ខំ ភាពអត់ឃ្លាន បង្កឱ្យមានគ្រោះទុរ្ភិក្ស និងការសម្លាប់ក្នុងលក្ខណៈរៀបចំ និងជាគោលដៅ” នៅក្នុងតំបន់ហ្គាហ្សា។

ក្រុមហាម៉ាស ដែលជាបក្សពួកប៉ាឡេស្ទីនគ្រប់គ្រងតំបន់ហ្គាហ្សា បានថ្កោលទោសការកំណត់គោលដៅនៃក្បួនរថយន្ត WCK ថាជា “ទង្វើដ៏សាហាវ” ដើម្បីបង្កើតការភ័យស្លន់ស្លោក្នុងចំណោមបុគ្គលិកជំនួយជុំវិញការបន្តបេសកកម្មរបស់ពួកគេនៅតំបន់ហ្គាហ្សា។

ក្រុមហាម៉ាសបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារនេះគឺជា “គោលនយោបាយនៃការសម្លាប់ជាប្រព័ន្ធប្រឆាំងនឹងជនស៊ីវិលដែលគ្មានអាវុធ ក្រុមសង្គ្រោះអន្តរជាតិ និងស្ថាប័នមនុស្សធម៌”។

ក្រុមហាម៉ាស បានអំពាវនាវឱ្យសង្គមអន្តរជាតិចាត់វិធានការដើម្បីបញ្ចប់ “ឧក្រិដ្ឋកម្ម និងការឈ្លានពានរបស់ពួកប៉ាឡេស្ទីនរបស់យើងនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top